ព័ត៌មានទាន់ហេតុការណ៍៖

គំនូសចរាចរណ៍លើផ្លូវជាតិលេខ១រលប់ជាបណ្តើរៗហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ គំនូសចរាចរណ៍នៅលើផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវទៅដល់គល់ស្ពានអ្នកលឿងត្រើយខាងលិច បានរលប់បាត់ជាបណ្តើរហើយ ទាំងគំនូលនៅកណ្តាលទ្រូវផ្លូវ និងគំនូសនៅអមសងខាងផ្លូវ រួមទាំងគំនូសសម្រាប់អ្នកដំណើរឆ្លងកាត់ផងដែរ ដោយកន្លែងខ្លះរលប់អស់តែម្តង ហើយកន្លែងខ្លះទៀត នៅសល់ព្រាលៗ ជាពិសេសនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយតែម្តង។

ដូចឃើញក្នុងរូបភាពដែលបានចុះផ្សាយនេះ គំនូសពណ៌លឿងនៅកណ្តាលទ្រូងផ្លូវ និងគំនូសពណ៌សនៅអមសងខាងផ្លូវបានរលប់ស្ទើអស់ទៅហើយ។ ដោយឡែកគំនូសសម្រាប់អ្នកដំណើរឆ្លងកាត់ក៏រលប់ផងដែរ។ គំនូសចរាចរណ៍នេះ មានសារៈសំខាន់ណាស់ក្នុងការបើកបរពេលយប់ ព្រោះវាងាយស្រួលក្នុងការមើលគន្លងផ្លូវធ្វើចរាចរណ៍ទៅវិញទៅមក ដល់ពេលរលប់បាត់ស្ទើអស់ពីផ្លូវជាតិវាបង្កផលលំបាកដល់អ្នកបើកបរពេលយប់ពិបាកមើលគន្លងផ្លូវ អាស្រ័យហេតុនេះសូមអ្នកបើកបរទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ។

ចំណុចដែលរលប់បាត់ស្ទើអស់ពីផ្លូវចាប់ពីព្រំប្រទល់រវាងខណ្ឌច្បារអំពៅ នឹងស្រុកកៀនស្វាយ ទៅដល់គល់ស្ពានត្សឹបាហ្សា ហៅស្ពានអ្នកលឿងត្រើយខាងលិច ក្នុងស្រុកលើកដែក ខេត្តកណ្តាល និយាយរួមគំនូសចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះ ដែលរលប់បាត់ស្ទើអស់ពីផ្លូវជាតិនោះគឺនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ៕ សណ្តោស


ចែករំលែក៖