ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយនគរបាលព្រហ្មទណ្ឌ​ ចុះឃាត់ខ្លួនជនល្មើស​បន្ទាន់​ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ​

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីបានទទួលដំណឹងអំពីករណី​ ហឹង្សា​បង្ករឡើងដោយបុរសជាប្ដី​ឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ អាយុ​ ៣២​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦៣​ ដេ​ ផ្លូវ​ ៥៣​ បេតេ​ ភូមិ​ ក្បាល​ទំនប់​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ ទៅលើប្រពន្ធ​បណ្ដាលអោយរបួសផ្ទៃមុខ​ និង​ ភ្នែក​ ធ្ងន់ធ្ងរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ចុះស្រាវជ្រាវជា​បន្ទាប់ដើម្បី​ចាប់ឃាត់ខ្លួន​ជនល្មើសមក​ទទួលខុសត្រូវចំពោះមុខច្បាប់​ ។​ ហេតុការណ៍​នេះបានកើតឡើង​នៅយប់ថ្ងៃទី​ ២៥​ ខែ​ មិនា​ ឆ្នាំ​ ២០១៨​ ។

ជនរងគ្រោះ​ជាប្រពន្ធកំពុងសំរាកព្យាបាល​នៅមន្ទីរពេទ្យឯកជនមួយ​ ក្នុងរាជធានី​ភ្នំពេញ​ ។

សូមអរគុណ​ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ដែលបានយកចិត្តទុកដាក់រកយុត្តិធម៌ជូនជ​នរងគ្រោះ​ ។​ សូមគោរពជូនពរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ មានសុខភាពល្អ​ បរិបូរណ៍​ ទទួលបានជោគជ័យគ្រប់ភារកិច្ច​ ៕ ស សម

 


ចែករំលែក៖