ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន! ចាប់គេរំលោភបាន តែគេមិនព្រម គុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នារីម្នាក់ក្រោយពីរងគ្រោះដោយសារព្រាននារី ចាប់រំលោភ​បានសំរេច កាលពីយប់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅនិងផ្ទះនារីរងគ្រោះក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រួចមកបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានណគរបាលស្រុកស្ទោងនៅព្រឹកទី០១ ខែ មេសា ឆ្នាំ២០១៨។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ ភ្នាក់ងារ នគរវត្ត ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ថា ​ជនសង្ស័យ​មានឈ្មោះ ឃឹម ដា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​មក​ធ្វើ​ជា​កម្មករ​បើកឡាន​ដឹក​ដី​ ធ្វើ​ផ្លូវ​លំនៅ​ក្នុងភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​បាន​ស្នាក់​នៅ​ជិត​ផ្ទះ​នារី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ឃាត់ខ្លួន​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ខាង​នារី​រង​គ្រោះ​ឈ្មោះ ញ​.​ស​.​ខ អាយុ​២៣​ឆ្នាំ ថា​ជនសង្ស័យ​បាន​ចាប់​រំលោកភរូប​នាង​រហូត​បាន​សម្រេច ។

យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​នារី​រង​គ្រោះ​ប្រាប់​ថា រូប​នាង​បាន​ស្រឡាញ់​គ្នា​ជាមួយនឹង​ក​ម្លោះ​ម្នាក់​ឈ្មោះ សាក់ នោះ​ទេ ចំណែក​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​រូប​នាង​ឈ្មោះ ឃឹម ដា​រ៉ូ នេះ និង​សង្សារ​របស់​នាង​គឺជា​ពួកម៉ាក​នឹង​គ្នា​ គេ​ធ្លាប់​បាន​ស្គាល់​នាង និង​ធ្លាប់​បាន​ទៅ​លេង​ផ្ទះ​របស់​នាង​រយៈពេល​កន្លង​មក លុះ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨ ជន​ល្មោភកាម​រូប​នេះ​ក៏​បាន​ទៅ​លេង​ផ្ទះ​នាង​តែ​ម្នាក់ឯង ខណៈនោះ​ម្តាយ​ឪពុក​នាង​មិន​នៅផ្ទះ​គឺ​នាង​នៅ​ជាមួយនឹង​ក្មួយ​ៗ​ពីរ​នាក់ ហើយ​ជនសង្ស័យ​បាន​និយាយ​លេង​ជាមួយ​រូប​នាង​យ៉ាង​យូរ​រហូត​ដល់​យប់​ជ្រៅ​បន្តិច ក្មួយ​ៗ​របស់​នាង​ ក៏​ដេក​លក់​អស់​ ពេល​នោះ​ជន​នេះ​ក៏​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​រហូត​បាន​សម្រេច ។

ប្រភពបន្តថា នាង​​ស្រែក​ក៏​ស្រែក​មិន​រួច​ត្រូវ​គេ​ខ្ទប់មាត់​ជាប់ ដោយសារ​នាង​មាន​មាឌតូច​ល្អិត​ផង ចំណែក​ជនសង្ស័យ​មាន​មាឌធំ​ នាង​ខំ​រើ​បំរាស់​ធ្វើ​ឲ្យ​ភ្ញាក់​ដល់​ក្មួយ​ៗ​របស់​នាង​ ​ក៏​រត់​ចុះពីលើផ្ទះ​ទៅ​ហៅ​មីងមា​នៅ​ជិតខាង​ឲ្យ​មក​ជួយ​នាង ឃើញ​ដូច្នោះ​ជនសង្ស័យ​ក៏​ចុះ​គេចខ្លួន​បាត់ ក្រោយ​កើតហេតុ​នាងនិង​សាច់ញាតិ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ធ្វើ​យ៉ាងនេះ​ទៅ​កើត​នោះ​ដោយសារ​តែ​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នាង​មិន​បាន​ចាប់​នាង​បង្ខំ​នោះ​ទេ តែ​ទោះជា​មានការ​បកស្រាយ​យ៉ាងនេះ​ក៏​ដោយ ​បើ​មាន​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​គឺ​ត្រូវ​តែ​ចាត់ការ​ច្បាប់ ។ បន្ទាប់​ពី​ចងក្រង​សំណុំរឿង​រួចរាល់​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន​ស្នងការ​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖