ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១០ខែធ្លាក់ចូលលូបង្គន់លង់ស្លាប់យ៉ាងរន្ធត់ខណៈម្ដាយជាប់រវល់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងបអាយុ ១០ខែម្នាក់បានធ្លាក់ចូលលូបង្គន់ខាងក្រោយផ្ទះលង់ស្លាប់យ៉ាងរន្ធត់ ខណៈត្រូវបានគេអះអាងជាការធ្វេសប្រហេសរបស់ម្ដាយ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចលូបង្គន់ផ្នែកខាងក្រោយផ្ទះ ស្ថិតក្នុងកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ(ស្លាប់)ឈ្មោះ ឌី រតនា អាយុ ១០ខែ ឪពុកឈ្មោះ ឌឿន ឌី អាយុ ២៦ឆ្នាំ និងម្ដាយឈ្មោះ ហុន ស៊ុមហ៊ាន អាយុ ២៥ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា មូលហេតុការដែលកុមារីរងគ្រោះដើរធ្លាក់ចូលលូបង្គន់លង់ស្លាប់យ៉ាងរន្ធត់ខាងលើនេះ នៅគ្រាដែលម្ដាយរបស់ក្មេងរវល់នៅផ្នែកខាងមុខផ្ទះ ប៉ុន្តែនេះចាត់ទុកថាជាការធ្វេសប្រហេសរបស់ឪពុកម្ដាយឬមនុស្សផងដែរ ដូច្នេះទាំងអស់គ្នាបន្តបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះ ដើម្បីរក្សាឲ្យកាន់តែមានប្រសិទ្ធភាពចំពោះអាយុជីវិតរបស់ក្មេងៗ ៕ ប៉ឹម ពិន


ចែករំលែក៖