ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកអ្នកដើរថ្មើរជើងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កូបពីក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកអ្នកដើរឆ្លងផ្លូវថ្មើជើងបណ្តាលឲ្យរងរបួសទាំងសងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបុរីលឹមឈាងហាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GI 6079 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ដើរឆ្លងផ្លូវពីលិចទៅកើតដោយចាប់ហ្វ្រាំងមិនទាន់ ទើបជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖