ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនបុកម៉ូតូច្រាស់ទិសគ្នារបួសធ្ងន់ម្នាក់នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរបួសយ៉ាងដំណំ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែននឹងម៉ូតូ គ្រាដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០១.២០២ ស្ថិតក្នុងភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌សទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A 5854 បើកបរដោយឈ្មោះ សៀក ប៊ុយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ឆ្ពោះទិសខាងលិច លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿងពេញទំហឹង នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងការខូចខាតមធ្យោបាយទាំងសង់ខាង និងរបួសធ្ងន់ភាគីម៉ូតូ។

ក្នុងរបាយការណ៍ដដែលបន្តថា បុរសរងរបួសធ្ងន់ភាគីខាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 5649 ឈ្មោះ វុធ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្តីស្នល់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

របាយការណ៍បន្តទៀតថា អ្នកបើកបររថយន្ត(គេបាត់) ចំណែកជនរងរបួសបានបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោឡែក៖ វត្ថុតាងម៉ូតូ រថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាកាន រងចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖