ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាលក់ថ្នាំញៀនលាយប៊ីចេង៣នាក់ពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖មុខសញ្ញាចាស់ដែលយកប៊ីចេងលាយជាមួយថ្នាំញៀនលក់ឲ្យក្រុមអ្នកញៀនថ្នាំជក់អស់ពេលជាយូរមកហើយនោះ ពេនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនធំ និងប៊ីចេងមួយកញ្ចប់ទៀតផង។ ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យសារភាពថា ការដែលយកប៊ីចេងលាយជាមួយថ្នាំញៀនលក់ វាអាចចំណេញលុយបានច្រើន។

នគរបាលស្រយកបរសេដ្ឋបានប្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ថា កាលពីរសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ កម្លាំងផ្នែកគ្រឿងញៀន នៃ អធិការដ្ឋាននគបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលទួលអំពិល ល្បាតដល់ចំណុចភូមិកែស្រែង ឃុំទួលអំពិលស្រុកបសេដ្ឋ បានប្រទះឃើញមុខសញ្ញាចែកចាយគ្រឿងញៀន ឈ្មោះ ជាតិ សំអាត ប្រុស អាយុ ៣៤ឆ្នាំនៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ, ឈ្មោះ ម៉ែន សីហា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃស្រូ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ និងឈ្មោះ មាន ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមុខសញ្ញាចាស់ សកម្ម(ម្ចាស់ផ្ទះ) ពេលនោះកម្លាំងបានប្រតិបត្តិការឃាត់ខ្លួនភ្លាមៗ។

ប្រភពបន្តថា កម្លាំងបានឆែកឆេររកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២១កញ្ចាប់ ក្នុងនោះ តូច១៩កញ្ចាប់,មធ្យម១កញ្ចាប់, ធំ១កញ្ចាប់, ជញ្ជីងថ្លឹងគ្រឿងញៀន១, ទូរស័ព្ទម៉ាកសុិនតិច(ចិន) ចំនួន ១គ្រឿង, ដាវចំនួន១, ដែកកេះ ហ្គាសចំនួន៤គ្រឿង, ថង់សម្រាប់ច្រកសារធាតុញៀនចំនួន២៥ថង់, ម៉ូតូចំនួន ២គ្រឿង ជាមធ្យោបាយក្នុងការប្រព្រឹត្ដបទល្មើស ម៉ាក C100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ម៉ាក ស្មាស់វី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1A2563 និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបន្តថា យោងតាមចម្លើយរបស់ឈ្មោះ ជាតិ សំអាត ប្រាប់ថា ការចែកចាយគ្រឿងញៀននេះ គឺគេបានយក ប៊ីចេងមកលាយបញ្ចូលបន្លំជាមួយនឹងគ្រឿងញៀនដើម្បីឲ្យបានច្រើនសម្រាប់លក់បន្ដ។

ក្រោយប្រតិបត្ដិការសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងបីនាក់ និងវត្ថុតាងមកកាន់អធិការដ្ឋាននគបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជនទៅការិយាល័យជំនាញគ្រឿងញៀនខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖