ព័ត៌មានទាន់ហេតុការណ៍៖

កុងតឺន័របើកកៀបង្គោលខ្សែភ្លើងបាក់មួយដើមព្រោះអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកកៀបង្គោលខ្សែភ្លើងរដ្ឋបណ្តាលឲ្យបាក់អស់មួយដើម ហើយអ្នកបរព្យាយាមបើកគេច តែជាប់ផុងទៅមុខលែងរួច ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីនេះ កើតឡើងកាលពីថ្ងៃ សៅរ៍ ៧ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០១៨ម៉ោង០៧និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ១៩៣៨កែងនឹងផ្លូវ១០១៣ ក្រុម២ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកបើករថយន្តមិនបានប្រាប់អត្តសញ្ញាណទេ គ្រានតែប្រាប់ថា នៅមុនកើតហេតុគាត់បានបើករថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ពណ៌ខៀវ ឆ្នូត ស្លាកលេខ ភ្នំពេញ 3A-6802 ដោយដឹកការ៉េម និងគ្រឿងឧបភោភបរិភោបចេញពីក្រុងកំពង់សោម គោលបំណងមកដាក់នៅចំណុចភូមិកើតហេតុខាងលើ លុះមកដល់ផ្លូវកែងគាត់ក៏បត់រថយន្តទៅស្តាំតែមិនផុតក៏ជ្រុលកៀបង្គោលខ្សែភ្លើងខាងលើតែម្តងហើយរថយន្តក៏ជាប់ផុងទៀត ។

ប្រភពពីប្រជាពលរដ្ឋដែលរស់ក្បែកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុមេឃកំពុងធ្លាក់ភ្លៀងពេលនោះគាត់នៅក្នុងផ្ទះទេស្រាប់តែឮសំលេងរថយន្តរោខ្លាំងៗគាត់បានចេញពីក្នុងផ្ទះមកមើលស្រាប់បើតែឃើញបង្គោលខ្សែភ្លើងនៅជំហៀងផ្ទះគាត់បាក់ទ្រេត ទៅលើដើមឈើក្បែផ្ទះគាត់ហើយរថយន្តបង្ករបានព្យាយាមបើករត់តែដោយសារជាប់ផុងទើបទៅណាមិនរួចពេលនោះ ដោយសារខ្លាចរថយន្តខាងលើបើកគេចមិនទទួលខុសត្រូវ ទើបគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនិងឃាត់រថយន្តខាងលើតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋប្តឹងតាមទូរស័ព្ទមន្ត្រីជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់គោលដៅខាងលើភ្លាមៗ និងបានរាយការណ៍បន្តទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មកយករថយន្តខាងលើទៅរក្សាទុករង់ចាំដោះស្រាយសំណងខូចខាតពេលក្រោយ ៕ តុង សីហា


ចែករំលែក៖