ព័ត៌មានទាន់ហេតុការណ៍៖

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយកុមារកំព្រា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ ៧ រោច ខែ ចែត្រ ឆ្នាំ រកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី ៧ ខែ មេសា ឆ្នាំ ២០១៨ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកឌី រ័ត្នខេមរុណ អភិបាលរង អញ្ជើញជាអធិបតី ចូលរួមក្នុងពិធីសំណេះសំណាលជាមួយកុមារកំព្រា និង ប្រធាន អនុប្រធាន សមាគមរស្មីកម្ពុជា ដែលមានទីតាំងស្ថិត ក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីសំណេះសំណាលនៅសមាគម រស្មីកុមារកំព្រា ក៍មានការចូលរួមពី លោក អភិបាលរងខណ្ឌ លោក ចៅសង្កាត់ លោក មេភូមិ រួមទាំងអ្នកគ្រូ លោកគ្រូ បុគ្គលិក ក្មួយៗកុមារកំព្រាសរុប ៧៥នាក់ចូលរួមក្នុងកម្មវិធីសំណេះសំណាលនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះផងដែរ ។

បន្ទាប់ពីសំណេះសំណាលរួច លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៍បានឧបត្ថម្ភ សំភារះជាអង្ករ និង ថវិកា សំរាប់ជូនដល់ប្រធានសមាគមរស្មីកុមារកំព្រាដើម្បីផ្គត់ផ្គង់ដល់ បុគ្គលិក និងកុមារកំព្រាដែរបានស្នាក់នៅក្នុងមជ្ឍមណ្ឌលនេះផងដែរ ៕ ស តារា


ចែករំលែក៖