ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងតិច៥នាក់ស្លាប់ និងរបួសធ្ងន់នៅខេត្តព្រះសីហនុដោយសារម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស៣នាក់ស្លាប់ និង២នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ លើផ្លូវជាតិលេខ៤ចន្លោះ គីឡូ១៩៣.១៩៤ ត្រង់ចំណុចមុខក្លោងទ្វាវត្តភ្នំពេជ្រ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង៧យប់ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1G-7596 បើកបរដោយឈ្មោះ ត្រួយ ពន្លឺ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) មានអ្នករួមដំណើរចំនួន២នាក់៖ ១-ឈ្មោះ ជុំ ពៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ (ស្លាប់) ២-ឈ្មោះ ប៉ាន់ រ៉ូ ភេទ ប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅដូចអ្នកបើកបរ (របួសធ្ងន់) មានទិសដៅឆ្ពោះមកក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត 1L-7755 បើកបរដោយឈ្មោះ កុយ កុសល ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់) មានអ្នករួមដំណើរម្នាក់ឈ្មោះ ទុន ញ៉ាល់ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅដូចអ្នកបើកបរ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់៣នាក់នៅនឹងកន្លែងកើតហេតុ និង រងរបួសធ្ងន់មនុស្សប្រុស២នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ១-ឈ្មោះ ត្រួយ ពន្លឺ (ស្លាប់) ។ ២-ឈ្មោះ ជុំ ពៅ (ស្លាប់) ។ ៣-ឈ្មោះ កុយ កុសល (ស្លាប់) ។ ៤-ឈ្មោះ ប៉ាន់ រ៉ូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ។ ៥-ឈ្មោះ ទុន ញ៉ាល់ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖