ព័ត៌មានទាន់ហេតុការណ៍៖

ដុតភ្លើងយកឃ្មុំឆេះចម្ការមៀនអស់២ចម្ការនៅជ្រោះមរណៈ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ចម្ការមានប៉ៃលិនចំនួន ២ចម្ការបានរងការឆាបឆេះយ៉ាងសន្ធោ សន្ធៅបណ្ដាលឲ្យខូចខាតដើមមៀនអស់ជាច្រើនដើម កាលពីវេលាម៉ោង១និង១៥ នាទីរសៀល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ជ្រោះមរណៈ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិនលោកអនុ សេនីយ៍ឯក វ៉ន វាសនាឲ្យដឹងថា អគ្គិភ័យ នេះកើតឡើងក្នុងចម្ការទី១ មានម្ចាស់ ឈ្មោះ យិន សាំងហេង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទឹកឆ្លាក់ សង្កាត់អូរតាវ៉ៅ ក្រងប៉ៃលិន ខេត្តប៉ែលិន និងម្ចាស់ចម្ការ ទី២ ឈ្មោះ ទ្រី ហេងហ៊ុយ ភេទប្រុស អាយុ ៣១ឆ្នាំ បណ្ដាលឲ្យខូចខាតដើមមៀន ប៉ៃលិន អស់ចំនួន១៤០ដើម តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញ និងតាមការសាកសួរពីម្ចាស់ចម្ការ បានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាល មកពីការដុតភ្លើងយកឃ្មុំ ពីអ្នកដើររកឃ្មុំ។

ករណីនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត សហ ការជាមួយរថយន្តពន្លត់អគ្គិភ័យ នៃអធិការ ដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការបាញ់ពន្លត់អស់ជាស្ថាពរនៅម៉ោង៤និង៣៥នាទី រសៀលថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៥រថយន្ត៕ ហេង នរិន្ទ្រ


ចែករំលែក៖