ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្តអគ្គិសនីឆេះបន្ទប់ជួលផ្អើលពលរដ្ឋនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ករណីទុស្សេចរន្តអគ្គិសនីឆេះបន្ទប់ជួលបង្កការភ្ញាក់ផ្អើលប្រជាពល រដ្ឋនិងសមត្ថកិច្ចប្រចាំមូលដ្ឋាន ហៅរថយន្ត ពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វ ស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិត នៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់បន្ទប់ឈ្មោះ រស់ សុកុលដា អាយុ ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន់ យិត អាយុ ៤៦ឆ្នាំ ។ អ្នកទាំ២នាក់ជាកម្មករ-កម្មការិនី រោងចក្រកាត់ដេរមួយកន្លែង និងជាអ្នក មើលការខុសត្រូវអ្នកជួលផ្ទះ ។ ចំណែក ម្ចាស់ផ្ទះឈ្មោះ ប៊ុន វណ្ណៈ អាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ម្ចាស់បន្ទប់បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង២នាក់ប្ដីប្រពន្ធបានបិទទ្វារចាក់សោចោល និងបាននាំគ្នាទៅធ្វើ ការបាត់អស់ ។ ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះឡើង ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយបាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញ ។

ក្នុងខណៈនោះដែរមានរថយន្តពន្លត់ អគ្គីភ័យ៤គ្រឿងចេញអន្តរាគមន៍ ប៉ុន្តែមិន បានបាញ់ទឹកទេ ព្រោះប្រជាពលរដ្ឋពន្លត់ រលត់មុនទៅហើយ ។ មូលហេតុដោយសារឆ្លងចរន្តទូរទស្សន៍បណ្ដាលឲ្យទុស្សេឆាបឆេះអស់ទូរទស្សន៍១គ្រឿងរួមទាំងរបស់របរមួយចំនួនទៀត ៕ សុខាសែនជ័យ


ចែករំលែក៖