ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាចេញទៅជួយពន្លត់ភ្លើង ឆេះផ្ទះលោកយាយ អាយុ៨៣ឆ្នាំ ដោយខ្លះដងទឹកជះខ្លះបាញ់ទុយយោទឹកទម្រាំគ្រប់គ្រងស្ថានការណ៍បាន ត្រូវប្រើពេលប្រមាណជិតមួយម៉ោង ប៉ុន្តែជាអកុសល អគ្គិភ័យបានឆេះផ្ទះអស់ជិត៦០ភាគរយ ទៅហើយ ទើបពន្លត់ភ្លើងបានដែលករណី នេះ សង្ស័យឆ្លងចរន្តអគ្គិសនីផ្ទាំងសូឡា។
ហេតុការណ៍អគ្គិភ័យឆេះផ្ទះនេះ បាន កើតឡើងកាលពីវេលាម៉ោង៥និង៣០ នាទីល្ងាច ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែ មេសា គ.ស២០១៨ ស្ថិតនៅភូមិថ្នា ឃុំ ថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថាម្ចាស់ ផ្ទះរងគ្រោះមានឈ្មោះ ប៉ែន សាម៉ាស់ ភេទស្រី អាយុ៨៣ឆ្នាំ មុខរបរកសិករ មាន ទីលំនៅស្ថិតនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ចំពោះផ្ទះដែលរងការខូចខាតមានទំហំទទឹង៦ម៉ែត្រ បណ្ដោយ៦ម៉ែត្រដំបូល ប្រក់សង្ក័សីនិងជញ្ជាំងស្លឹកខូចខាតអស់ ប្រមាណ ៦០ភាគរយ ប៉ុន្តែទ្រព្យសម្បត្តិ មិនទាន់ដឹងសរុបអស់ប៉ុន្មាននៅឡើយ ទេ ។ ចំពោះលោកយាយជាម្ចាស់ផ្ទះ សំណាង ណាស់ដែលាកចេញពីក្នុងផ្ទះ ទាន់ ។
យោងតាមអ្នកភូមិបានឲ្យដឹងថា មុន ពេលកើតហេតុមានផ្សែងហុយនិងមាន អណ្តាតភ្លើងចេញពីបន្ទប់ខាងលើរបស់ផ្ទះលោកយាយប៉ែន សាម៉ាស់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិរៅនាំគ្នាស្រែកឆោឡោជួយបាញ់ទឹកពន្លត់និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកធ្វើអន្តរាគមន៍ប្រមាណជិតមួយម៉ោងទើបគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែជួយបានតែ ពាក់កណ្ដាលប៉ុណ្ណោះ ៕ យឹម សុថាន