ព័ត៌មានទាន់ហេតុការណ៍៖

ប្តីជិះម៉ូតូឌុបប្រពន្ធទៅធ្វើការត្រូវរថយន្តកូរ៉េចំណុះ១តោនបុកស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ប្ដីប្រពន្ធ២នាក់បាន ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តកូរ៉េចំណុះ ១តោន បើកបរច្រាសទិសគ្នាក្នុងល្បឿន លឿន ខណៈមេឃកំពុងភ្លៀងជាន់ហ្វ្រាំងមិនស៊ីក៏រេចង្កូតទៅបុកម៉ូតូជិះគ្នា២នាក់ប្តីប្រពន្ទនោះបណ្តាលឱ្យស្លាប់ទាំង២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតនៅលើកំណាត់ផ្លូវជាតិលេខ៦ នាថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ លេខ៦ ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួកខេត្ត សៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិ ការនគរបាលស្រុកពួកបានឱ្យដឹងថា ក្រោយ ពីទទួលព័ត៌មានរួចលោកបានឲ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុរួចវាស់ វែង។ ជនរងគ្រោះ(ប្តី)ឈ្មោះ យ៉េន ភេទ ប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ច្រិប អាយុ៥៦ឆ្នាំ រស់នៅ ម្ដុំវត្តឥន្ទកោសា សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាធុនសេ១១០ ពណ៌ក្រហម ពាក់ ស្លាកលេខ1C-7950 ឌុបគ្នាពីរនាក់ប្តី។ លុះ មកដល់ចំណុចកើតហេតុខាងលើក៏ត្រូវ រថយន្ដកូរ៉េប្រភេទ១តោន ពណ៌ខៀវ ពាក់ ស្លាកលេខភ្នំពេញ2D-7560 បើកបរពីលិច ទៅកើតដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)មកបុកទាំងកំរោលតែម្តង។

លោកអធិការបន្តថា ករណីនេះមូល ហេតុដោយសាររថយន្តកូរ៉េ បើកបរល្បឿន លឿនក្នុងស្ថានភាពមានភ្លៀងធ្លាក់ ហើយ រអិលកង់ទើបជ្រុលចង្កូតមកបុកម៉ូតូតែម្តង។

លោកបានឱ្យដឹងទៀតថា ម៉ូតូខូចខាត ស្ទើរ ទាំងស្រុងនិងរថយន្តបង្កខូចខាតតិចតួចក្រោយកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញបានយករថយន្ត បង្កនិងម៉ូតូជនរងគ្រោះរក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖