ស្របពេលដែលលីកកំពូលៗនៅតំបន់អឺរ៉ុបជិតបញ្ចប់រដូវកាល២០១៧-២០១៨ កីឡាករឆ្នើមៗ ជាច្រើនបានបង្ហាញទម្រង់លេងយ៉ាងល្អ និងរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់លីក ដែលពួកគេលេងផងដែរ។ ក្នុងចំណោមកីឡាករដែលរកគ្រាប់បាល់បានច្រើននោះកីឡាករ ឆ្នើមៗដូចជា Messi និង Ronaldo ក៏មានឈ្មោះក្នុងចំណោមកីឡាកររកគ្រាប់បាល់បានច្រើន ដែលកីឡាករទាំង២នេះមានឈ្មោះស្ទើរតែគ្រប់រដូវកាល។
កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេនៅក្របខ័ណ្ឌអង់គ្លេស Premier League គឺកីឡាករ Mohamed Salah កំពុងរកបាន២៩គ្រាប់ស្មើនឹងកំពូលខ្សែប្រយុទ្ធ Messi ដែលលេងនៅក្របខ័ណ្ឌអេស្ប៉ាញ La Liga ។ ចំណែកអ្នកឈរចំណាត់ថ្នាក់លេខ២គឺ Ronaldo បាន ជំនួសតំណែង Suarez ដែលមិនអាចរកឃើញគ្រាប់សប្ដាហ៍នេះ ។
ខាងក្រោមនេះគឺជាឈ្មោះកីឡាករ ដែលរកគ្រាប់បាល់ច្រើនជាងគេនៅលីកៗកំពូលៗនៅអឺរ៉ុប និងក្លិបដែលគេលេង៖
អង់គ្លេសPremier League
1-Mohamed Salah (Liverpool) ២៩គ្រាប់
2-Harry Kane (Tottenham) ២៤គ្រាប់
3-Sergio Agüero (Man City) ២១គ្រាប់
អេស្ប៉ាញ La Liga
1-Lionel Messi (Barca) ២៩គ្រាប់
2-Cristiano Ronaldo (Real Madrid) ២៣គ្រាប់
3-Luis Suárez (Barca)២២គ្រាប់
អាល្លឺម៉ង់ Bundesliga
1-Robert Lewandowski (Bayern Munich) ២៦គ្រាប់
2-Pierre-Emerick Aubameyang (Dortmund) ១៣គ្រាប់ (បច្ចុប្បន្ននៅ Arsenal)
3Nils Petersen (Freiburg) ១៣ គ្រាប់
អ៊ីតាលី Serie A
1-Ciro Immobile (Lazio) ២៧គ្រាប់
2-Mauro Icardi (Inter Milan) ២៤គ្រាប់
3-Paulo Dybala (Juventus) ២១គ្រាប់
បារាំង Ligue 1
1-Edinson Cavani (PSG) ២៤គ្រាប់
2-Neymar (PSG) ១៩គ្រាប់
3-Falcao (Monaco ) ១៧គ្រាប់ ៕ ដេវីត