ភ្នំពេញ ៖ ហាក់បីដូចជាផ្គើននិងរាជ រដ្ឋាភិបាលក៏ថាបាន គ្រាដែលឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនេះប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានបញ្ចេញរថយន្តក្រុង សាធារណៈចំនួន១០០គ្រឿងដើម្បីដឹក ជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត ហើយក៏បានអំពាវនាវដល់សេវារថយន្តក្រុងឯក ជនទាំងអស់កុំឲ្យមានការដំឡើងថ្លៃសំបុត្រ តែបែរជាក្រុមហ៊ុនឯកជន មិនយកត្រចៀក ស្តាប់ដំឡើងថ្លៃស្ទើរមួយគុណនឹងពីរបាត់ទៅហើយ ។
កាលពីថ្ងៃពុធ ១១រោច ខែចេត្រ នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើដំណើរទៅតាមបណ្ដារខេត្តបានត្អូញត្អែរយ៉ាងខ្លាំងចំពោះក្រុមហ៊ុនដឹកជញ្ជូនដែលនៅតែបន្ដដំឡើងថ្លៃដដែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន បញ្ចេញរថយន្តក្រុងសាធារណៈចំនួន១០០ គ្រឿងដើម្បីដឹកជញ្ជូនពួកគាត់ទៅតាម បណ្តាខេត្តមិនយកលុយ ។
ស្រ្តីអ្នកធ្វើដំណើរម្នាក់ដែលបានធ្វើ ដំណើរទៅស្រុកកំណើតនៅឯខេត្តបាត់ ដំបងកាលពីរសៀលថ្ងៃទី១១ ខែមេសា បាន និយាយថា គាត់បានជិះរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូលទេសចរណ៍ដោយបានទិញសំបុត្ររបស់ក្រុមហ៊ុននេះក្នុងតម្លៃ៣៥.០០០រៀល ខណៈថ្ងៃធម្មតាឬថ្ងៃ ដែលរាជរដ្ឋាភិបាលមិនទាន់បញ្ចេញរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿងដើម្បីដឹកជញ្ជូនបងប្អូនមិនគិតថ្លៃនោះតម្លៃតែ ១៥.០០០រៀលទៅ២០.០០០រៀលតែថ្ងៃនេះបានឡើងរហូតទៅដល់៣៥.០០០ រៀលទៅហើយ ។
អ្នកធ្វើដំណើររូបនេះបានលើកឡើងជា ចម្ងល់ថា រាជរដ្ឋាភិលបានបញ្ចេញរថយន្ត ក្រុង១០០គ្រឿងដឹកជញ្ជូនដោយឥតគិតថ្លៃដើម្បីកុំឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដំឡើងថ្លៃហើយ តែហេតុអ្វីបានជាក្រុមហ៊ុនឯកជនមួយនេះនៅតែបន្តដំឡើងថ្លៃសំបុត្រ ដដែល?
សូមបញ្ជាក់ថា ជារឿយៗសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យក្រុមហ៊ុន ដឹកជញ្ជូនដំឡើងថ្លៃដល់អ្នកធ្វើដំណើរ ទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានាពេលចូលឆ្នាំខ្មែរ ប៉ុន្តែមិនមានប្រសិទ្ធ ភាពទើបរាជរដ្ឋាភិបាលបានសម្រេចផ្តល់សេវារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋដោយ “មិនបង់ថ្លៃ”ចាប់ពីថ្ងៃទី១២-១៨ ខែមេសា។ ឥឡូវនេះមិនទាន់ដល់ថ្ងៃទី១២ មេសាផង ក្រុមហ៊ុនឯកជនឡើងថ្លៃមុនបាត់ទៅហើយ។
ទាក់ទិននឹងការដំឡើងថ្លៃឈ្នួលដឹកអ្នក ដំណើរនេះនគរវត្តមិនអាចសុំការបញ្ជាក់ពីក្រុមហ៊ុនដឹកជញ្ជូនអ្នកទេសចរកាពីតូលនិងក្រុមហ៊ុននានាទៀតបានទេកាលពីរសៀលថ្ងៃទី១១ ខែមេសាម្សិលមិញ ៕ ប្រាថ្នា