ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបុករះម៉ូតូ២គ្រឿង ស្លាប់២នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តក្រចេះ: រថយន្តសាំយ៉ុងមួយគ្រឿង បានបោះពួយយ៉ាងលឿនបុករះម៉ូតូចំនួន២គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃ ពុធ ១១ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2AS-1406 ដឹកអ្នកដំណើរ មួយគ្រឿង បានបើកបុករះជាមួយនឹងម៉ូតូ២គ្រឿង ដោយ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ជិះ២នាក់ប្តីប្រពន្ធ រួចបន្តបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះម្នាក់ឯង ស្របទិសគ្នា ពេញទំហឹង រហូតបណ្តាលឲ្យមនុស្ស២នាក់ ទី១ឈ្មោះ លឹម ប៉ូ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងទី២ឈ្មោះ ថាត សុីថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែករំដេង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ឯស្រ្តីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តទុករថយន្តចោលរួច រត់គេចខ្លួនបាត់។ ចំណែករថយន្ត និង ម៉ូតូចំនួន២គ្រឿងខាងលើ ត្រូវបានកម្លាំងជំនាញផ្នែក សណ្តាប់ធ្នាប់ធ្វើការវាស់វែង នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីចាត់ការតាមច្បាប់៕ សហការី


ចែករំលែក៖