ខេត្តកំពង់ស្ពឺ ៖ កូនប្រុសអកតញ្ញូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីកូនប្រុសរូបនេះបានប្រើអំពើហិង្សាទៅលើឪពុកម្តាយ ព្រោះតែខឹងរឿងសុំលុយយកទៅដើរលេងនៅថ្ងៃចូលឆ្នាំចុងក្រោយមិនបាន ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាដែលធ្លាប់បង្កអំពើហិង្សាក្ន្ងងគ្រូសារជាច្រើនដងមកហើយ រហូតឈានដល់កសាងសំណុំរឿង ឬបញ្ជូនទៅដាក់ពន្ឋនាគារទៀតផង តែពេលចេញមកវិញនៅតែមិនរាងចាល ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ។ ជនបង្កឈ្មោះឈ្មោះនី សោភាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ថា”តាមការសាកសួរ គឺមុនពេលកើតហេតុ ឪពុកម្តាយបងប្អូនរបស់ជនសង្ស័យរូបនេះ កំពុងនៅផ្ទះជុំគ្នាជាធម្មតា ស្រាប់តែមិនដឹងថា ជនបង្កមកពីណានោះទេ បានមកសុំលុយពីឪពុកម្តាយថា យកទៅដើរលេងជាមួយពួកម៉ាករបស់គេ” ។
ប្រភពបន្តថា “ពេលនោះឪពុកម្តាយប្រាប់ថា មិនមានលុយឲ្យនោះទេ ហើយបានប្រាប់ទៀតថា កុំឲ្យដើរលេងទៅឆ្ងាយខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ ប៉ះពាល់ដល់អាយុជីវិត ។ គ្រាន់តែឪពុកម្តាយនិយាយចប់ កូនអកតញ្ញូនេះទំនងទ្រាំមិនបាន ក៏បញ្ចេញកំហឹងឈានទៅដល់យកកាំបិតបុ័ងតោដេញកាប់ឪពុកម្តាយបងប្អូន បង្កើតមិនឲ្យចូលផ្ទះតែម្តង” ។ បន្ទាប់ពីជនបង្កដេញកាប់ឪពុកម្តាយរួចមក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏មានសេចក្តីរាយការណ៍មកសមត្ថកិច្ចឲ្យចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនបង្កកុំឲ្យបន្តសកម្មភាពហិង្សាទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថា ” មូលហេតុដែលរូបគេ ឈានដល់ប្រើអំពើហិង្សាដាក់ឪពុកម្តាយបងប្អូន ដោយសារតែរូបគេស្រវឹងស្រាហើយខឹងរឿងខឹងទារលុយ ពីឪពុកម្តាយយកទៅដើរលេងមិនបាន មិនត្រឹមតែប៉ុណ្ពោះ ម៉ែឪ គាត់ គ្មានលុយឲ្យ ហើយប្រាប់ថា មិនឲ្យដើរលេងទៅឆ្ងាយទៀត ទើបរូបគេទ្រាំមិនបាន ក៏បញ្ចេញកំហឹងឈានទៅដល់ដេញកាប់ឪពុកម្តាយ និងបងប្អូនបែបនេះ ។
ក្រុមគ្រួសារជនបង្កបានអះអាងប្រាប់សមត្ថកិចផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលជនសង្ស័យរូបនេះ ធ្វើសកម្មភាពហិង្សាក្នុងក្រុមគ្រូសាររបៀបនេះ ហើយលើកនេះ ដោយទ្រាំមិនបាន ក៏រាយការណ៍ឲ្យសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង ។
តាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាអប់រំ មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ ករណីខាងលើ ឪពុកម្ដាយ សំណូមពរឲ្យសមត្ថកិច្ចអនុវត្ដតាមនីតិវិធី ។
នៅព្រឹកថ្ងៃទី១៧ ខែមេសានេះដែរ ក្រោយកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការបន្តតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ