(ព្រៃវែង) ៖ កុមារីម្នាក់ទើបតែមានអាយុ៥ឆ្នាំ ត្រូវបានជនល្មោភកាម ចាប់រំលោភរួចសម្លាប់ចោលយ៉ាងអនោចអធ័ម។ ហេតុការណ៍គួរឱ្យសង្វែងខាងលើបានកើតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ ថាមានសាកសពក្មេងដេកស្លាប់ នៅចំណុចមាត់ស្រះខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធា ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ធ្វើកោសលវិច្ច័យលើខ្លួនសាកសពឈ្មោះ ចាន់ ស្រីជេត ភេទស្រី អាយុ៥ឆ្នាំ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច។
សមត្ថកិច្ចបន្តថាក្មេងស្រីរងគ្រោះមានឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះ រស់ ហេន អាយុ៣២ឆ្នាំ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច។ យោងតាមការសន្និដ្ឋាន ក្មេងស្រីខាងលើស្លាប់ដោយការរំលោភសម្លាប់។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្វែងរកចាប់ខ្លួនជនល្មើសយកមផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក