ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ ដែល​រំលោភ​សម្លាប់​កុមារី​ម្នាក់​នៅ​ស្រុក​ព្រះស្តេច​

ចែករំលែក៖

(​ព្រៃវែង​) ៖​ កុមារី​ម្នាក់​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​ ត្រូវ​បាន​ជន​ល្មោភកាម​ ចាប់រំលោភ​រួច​សម្លាប់​ចោល​យ៉ាង​អ​នោ​ច​អ​ធ័​ម​។​ ហេតុការណ៍​គួរ​ឱ្យ​សង្វែង​ខាងលើ​បាន​កើត​កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៣០​នាទី​។

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ ប្តឹង​រាយការណ៍​ ថា​មាន​សាកសព​ក្មេង​ដេក​ស្លាប់​ នៅ​ចំណុច​មាត់​ស្រះ​ខាងត្បូង​ ឈៀង​ខាងកើត​ក្នុង​វត្ត​សទ្ធា​ ភូមិ​សទ្ធា​ ​ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ ធ្វើ​កោសល​វិ​ច្ច័​យ​លើ​ខ្លួន​សាកសព​ឈ្មោះ​ ចាន់​ ស្រី​ជេ​ត​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​។​

សមត្ថកិច្ច​បន្ត​ថា​ក្មេង​ស្រី​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ​ ពុត​ ចាន់​ អាយុ​៤៨​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ រស់​ ហេ​ន​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​។​ យោង​តាម​ការ​សន្និដ្ឋាន​ ក្មេង​ស្រី​ខាងលើ​ស្លាប់​ដោយ​ការ​រំលោភ​សម្លាប់​។​ ​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យក​ម​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖