ភ្នំពេញ: ជនសង្ស័យ៤នាក់ម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទឆក់ទូរស័ព្ទពីលោកអធិការរងជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋានបានសំរេចតែត្រូវនគរបាលប៉ុស្តិ៍ដេញតាមឃាត់បានតែម៉ូតូជនសង្ស័យចំនួន១គ្រឿង ចំណែកក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលម៉ោងជិត៥ទៀប ភ្លឺថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៩ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនសង្ស័យដែលផ្តួលចោលម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៍មាស ពាក់ស្លាកលេខភ្នំពេញ 1GJ-0828 សេរីឆ្នាំ២០១៧ ។ ចំណែកជនរងគ្រោះមានឈ្មោះ កុយ ខាន់ណារិទ្ធ ជាអធិការរងទទួលបន្ទុកសេនាធិការ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។
ប្រភពពត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកអធិការរងបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៣ ដើម្បីល្បាតក្នុងមូលដ្ឋាននិងមានដឹកលោកមេភូមិពីក្រោយគោលបំណងចប់ម៉ោងរកកន្លែងផឹកកាហ្វជជែកគ្នាលេង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកសាំសុងពីហោប៉ាវអាវគាត់រួចបើម៉ូតូគេចខ្លួន ភ្លាមនោះលោកអធិការរងបានបើកម៉ូតូដេញតាម និងស្រែកតាមវិទ្យុទាក់ទងតែត្រូវបក្សពួកជនសង្ស័យ២នាក់ជិះម៉ូតូមកពីខាងក្រោយហើយធាក់ម៉ូតូគាត់កុំអោយដេញតាមបក្សពួកជនសង្ស័យហើយក្រោយមកម៉ូតូគាត់ក៏ដួលតែម្ដងទៅ ។
សមត្ថកិច្ចនគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថាដោយលឺតាមវិទ្យុទាក់ទងលោកអធិការរងព្រះនាម ០៤ថាមានករណីជនសង្ស័យឆក់ទូរស័ព្ទដៃគាត់រួចក៏កំពង់ល្បាតផងក៏ដេញតាមចាប់ជនសង្ស័យ២នាក់រហូតឆ្លងស្ពានអាកាសព្រះមុនីវង្សថ្មីមកដល់ផ្លូវទាល់ក៏ជនសង្ស័យផ្ដួលម៉ូតូចោលរួចផ្លោះរបងរត់គេចខ្លួនបាត់ក្រោយមកក៏ធ្វើការដកហូតម៉ូតូរបស់ជនសង្ស័យមករក្សាទុកនៅផ្នែកព្រហ្មទណ្ឌអធិការដ្ឋានខណ្ឌចំការមនរកចាំស្រាវជ្រាវតាមរកជនសង្ស័យជាក្រោយ ៕ ជ្រោយពេជ្រ