ខេត្តរតនៈគិរី៖ លំនៅឋានចំនួន១៨ខ្នង បានរងខ្យល់កន្ត្រាក់របើកដំបូលបណ្តាលឲ្យរលំទាំងស្រុងបង្កការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ។
យោងតាមរបាយការណ៍នគបាលអធិការដ្ឋានស្រុកកូនមុំបានឲ្យដឹងថា ផ្ទះចំនួន១៨ខ្នង រលំទាំងស្រុងនិងប៉ើងដំបូលស្ថិតនៅភូមិ៥(ភូមិសង្គម) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
លំនៅឋានដែលប៉ើងដំបូលរលំនោះ មានសមត្ថកិច្ច និងអាជ្ញាធរបានចុះអន្តរាគមន៍ស្រង់ឈ្មោះដើម្បីជួយសម្រួលដល់ការរស់នៅ និងជីវភាពរស់នៅបណ្តោះអាសន្នផងដែរ ។
ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នោះមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមន្សនោះទេ ៕ ជីវន្ត