ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ថ្ងៃនៅខេត្ដកណ្ដាលកើតមានបទល្មើសព្រហ្មទណ្ឌ៦ករណីបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រយៈពេល៥ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នាឱកាសបុណ្យចូលឆ្នាំ្ថថ្មី ប្រពៃណីខ្មែរ ក្នុងខេត្ដកណ្ដាលមានបទល្មើសព្រហ្មទណ្ឌចំនួន៦ករណី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទទួលរងរបួសធ្ងន់-ស្រាល ។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ករណីបទល្មើសព្រហ្មទណ្ឌកើតមានចំនួន៥ស្រុក និងមាន៦ករណី ដោយគិតត្រឹមថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះមានស្រុកអង្គស្នួល១ករណី ហិង្សាដោយចេតនាបណ្ដាលឲ្យមនុស្សស្លាប់១នាក់ ភេទស្រី (ត្រូវជាម្ដាយជនសង្ស័យ) ចាប់ខ្លួនជនសង្ស័យ១នាក់ (ត្រូវជាកូនជនរងគ្រោះ) និងដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួន១ ,ស្រុកពញាឮមាន២ករណី ហិង្សាដោយចេតនា១ករណី បណ្ដាលឲ្យមនុស្សម្នាក់រងរបួស ចាប់ខ្លួនជនសង្ស័យបានចំនួន១នាក់ និងរំលោភសេពសន្ថវៈ១ករណី ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ,ស្រុកលើកដែក១ករណី ហិង្សាក្នុងគ្រួសារ ពុំបណ្ដាលឲ្យទទួលរងរបួសនោះ ចាប់ខ្លួនជនសង្ស័យ១នាក់ (ជនជាតិវៀតណាម) និងដកហូតវត្ថុតាងកាំបិតចិតបន្លែចំនួន១ និងដាវចំនួន១ដើម ,ស្រុកខ្សាច់កណ្ដាល១ករណី បណ្ដាលឲ្យមនុស្សទទួលរងបួស៤នាក់ ចាប់ខ្លួនជនសង្ស័យ៣នាក់ និងស្រុកកោះធំ១ករណី អំពើលួច (លួចទូរស័ព្ទដៃ) ចាប់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន១០គ្រឿង ។

ប្រភពដដែលបន្ដទៀតថា ជនសង្ស័យដែលចាប់ខ្លួនបានសរុបទាំងអស់១០នាក់ ក្នុងនោះជនជាតិវៀតណាមមានចំនួន១នាក់ ។ ចំពោះជនសង្ស័យចំនួន១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖