ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជើងខ្លាំង៣នាក់តែតុលាការដោះលែង២នាក់វិញរឿងជួលរថយន្ត៤២គ្រឿងយកទៅបញ្ចាំ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានបញ្ជូនជនសង្ស័យស្រីប្រុស៣នាក់ទៅតុលាការដើម្បីផ្តន្ទា ទោសតាមច្បាប់ពាក់ព័ន្ធករណីជួលរថយន្តអ្នកដទៃចំនួន៤២គ្រឿងទៅបញ្ចាំ ។

ជនសង្ស័យទាំង៣នាក់នោះ ទី១-ឈ្មោះ ឃាម រដ្ឋា ហៅយ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ, ទី២-ឈ្មោះ ឈ័ន ភក្តី ហៅស្រម៉ូម ហៅពន្លក ភេទប្រុស អាយុ៤២ឆ្នាំ និងទី ៣-ឈ្មោះ ផេង លី ហៅដា ភេទស្រី អាយុ ៣៣ឆ្នាំ ។

តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នុប សុវណ្ណា ជាអាជីវករនៅខេត្តកណ្តាល និងឈ្មោះ អឿន ឡោ ជាអាជីវករ នៅ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានី ភ្នំពេញបានឱ្យដឹងថា ពួកគាត់ទាំង២នាក់ បានជួលរថយន្តឱ្យទៅជនសង្ស័យឈ្មោះ ឃាម រដ្ឋា ហៅយ៉ា តាំងពីអំឡុងខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឈ្មោះ នុប សុវណ្ណា បានជួលរថយន្តឱ្យជនសង្ស័យ អស់៩គ្រឿង។ ចំណែកឈ្មោះ អឿន ឡោ បានជួលរថយន្តឱ្យជនសង្ស័យអស់ចំនួន៣គ្រឿងរហូតដល់ចុងខែមករា ឆ្នាំ២០១៨ ជនសង្ស័យពុំឃើញយកប្រាក់ថ្លៃឈ្នួល មកបង់និងធ្វើកិច្ចសន្យាបន្ត ហើយរកលេស ភូតកុហកគេចវេះដោយសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះទើបពួកគាត់ដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ភ្នំពេញឲ្យជួយស្រាវជ្រាវតាមច្បាប់ ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាម រដ្ឋា ហៅយ៉ា យកមកសួរនាំតាមជំនាញរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញក៏ដូចជាចម្លើយសារភាពរបស់ជនរងគ្រោះបានឲ្យដឹងថា រូបនាងពិតជាបានជួលរថយន្តពី ម្ចាស់ទាំង២នាក់ខាងលើប្រាកដមែន ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ២នាក់ បន្ថែមទៀតគឺឈ្មោះឈ័ន ភក្តី ហៅស្រម៉ូម ហៅពន្លក ភេទប្រុស និងឈ្មោះ ផេង លី ហៅដា ភេទស្រី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរកឃើញជនរងគ្រោះ១៤នាក់ផ្សេងទៀតដែលចាញ់កលល្បិចក្រុមជន សង្ស័យទាំង៣នាក់នេះដូចគ្នា ហើយសមត្ថ កិច្ចបានទំនាក់ទំនងជនរងគ្រោះទាំង១៤នាក់មកដាក់ពាក្យបណ្តឹង។ សរុបជនរង គ្រោះដែលសមត្ថកិច្ចបានរកឃើញចំនួន ១៦នាក់ត្រូវបានក្រុមជើងឆើតទាំង៣នាក់ជួលរថយន្តមកបញ្ចាំអស់៣៤គ្រឿង ។

ដោយយោងលើភស្តុតាងស៊ីចង្វាក់មិនអាចប្រកែកបានជនសង្ស័យទាំង៣នាក់ ព្រមសារភាពជាលើកទី២ថា ក្រុមខ្លួនពិតជាបានជួលរថយន្តពីជនរងគ្រោះយកមកបញ្ចាំនិងដាក់ជួលបន្តប្រាកដមែនតែមិនមែនជួលត្រឹមតែ៣៤គ្រឿងនោះទេគឺពួកនាងបានជួលរហូតដល់ទៅ៤២គ្រឿងពី ជនរងគ្រោះទាំង១៦នាក់និងជនរងគ្រោះផ្សេងទៀតដែលសមត្ថកិច្ចមិនទាន់អាច ទាក់ទងមកដាក់ពាក្យបណ្តឹងបាន ។

សរុបរថយន្តទាំង៤២គ្រឿងដែលជនសង្ស័យបានជួលពីជនរងគ្រោះមកគឺជនសង្ស័យយកទៅបញ្ចាំអស់៣៤គ្រឿង និង យកទៅជួលបន្ត៨គ្រឿង ។

រថយន្ត៣៤គ្រឿងដែលដាក់បញ្ចាំគឺនៅលើឈ្មោះ វុធ ហៅ រិន ចំនួន១៤គ្រឿង, ឈ្មោះ រិទ្ធ ចំនួន៤គ្រឿង, ឈ្មោះ ចំរើន ចំនួន២គ្រឿង, ឈ្មោះ អឿន ហៅស៊ិច ចំនួន៤គ្រឿង, ឈ្មោះ ជា ដាវិន ចំនួន ៤គ្រឿង, ឈ្មោះ ពេជ្រ ចំនួន៤គ្រឿង និង ឲ្យទៅជនមិនស្គាល់ឈ្មោះ៣នាក់ផ្សេងទៀតចំនួន៣គ្រឿង។ ដោយរាល់ពេល ដាក់បញ្ចាំធ្វើឡើងនៅតាមផ្លូវម្តុំវិមានឯក រាជ្យ, ម្តុំផ្សារកណ្តាល, ម្តុំសំណង់១២, នៅ ផាកវេ, នៅហាងកាហ្វេប្រោន, នៅហាង កាហ្វេម៉ានីកា និងនៅម្តុំវិទ្យាល័យតាខ្មៅ ។

រថយន្ត៨គ្រឿងដែលជួលបន្តគឺនៅលើឈ្មោះ លី ចំនួន២គ្រឿង (ត្រូវកម្លាំងកងរាជ អាវុធហត្ថឃាត់ខ្លួន), ឈ្មោះ ស៊ិន បុប្ផា ចំនួន២គ្រឿង, ឈ្មោះ ជា ផាន់ណា ហៅ ហ៊ុយ ចំនួន២គ្រឿង និងឈ្មោះ ឡាយ ធារី ចំនួន២គ្រឿង ។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធចំនួន៩នាក់ ដែលទទួលបញ្ចាំរថយន្តខុសច្បាប់និងជួលបន្តពីជនសង្ស័យ ហើយគេចខ្លួនកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ អ្នកទាំង៩នាក់នោះរួម មាន៖

១-ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជន ជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

២-ឈ្មោះ អុីង ចាន់ដារិទ្ធ ហៅ ជា ផាន់ ណា ហៅហ៊ុយ ភេទប្រុស កើតឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិ បត់រកា ឃុំបត់រកា ស្រុកព្រៃកប្បាស ខេត្ត តាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

៣-ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទ ប្រុស កើតឆ្នាំកំណើត១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ44ZA ផ្លូវលេខ៣៣០ ភូមិ៦ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៤-ឈ្មោះ យ័ន ណាវីន ភេទស្រី កើត ឆ្នាំកំណើត១៩៨៤ មានស្រុកកំណើតនៅ ភូមិត្រពាំងដងទឹក ឃុំអូរសារាយ ស្រុកត្រាំ កក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិ ត្រពាំងដងទឹក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

៥-ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំ កំណើត១៩៧៨ ជនជាតិខ្មែរ មានស្រុក កំណើតនៅភូមិក្បាលជួរ ឃុំសំបុក ក្រុង ក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលជួរ ឃុំសំបុក ក្រុង-ខេត្តក្រចេះ ។

៦-ឈ្មោះ តី ភេទស្រី អាយុប្រហែល ២៨ឆ្នាំ ។

៧-ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ ។

៨-ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ។

៩-ឈ្មោះសេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និងលេខ ០១៥ ៦៩៤ ៤១១ ។

ដូច្នេះបើបងប្អូនបានស្គាល់និងមាន ដំណឹងពីជនសង្ស័យដែលគេចខ្លួនទាំង៩ នាក់ខាងលើសូមរាយការណ៍មកសមត្ថ កិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញតាម រយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១៧១នោះ ម្ចាស់ករណីនឹងមានសគុណជូន ។

រថយន្តដែលក្រុមជនសង្ស័យបានជួលពីម្ចាស់ផ្សេងៗគ្នាយកទៅបញ្ចាំនិងដាក់ ជួលបន្តមិនសងម្ចាស់ដើមវិញរួមមាន៖

1-ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាក លេខភ្នំពេញ 2O-8984 (ជួលពីឈ្មោះ នុប សុវណ្ណា)

2-ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2N-9135 (ជួលពី ឈ្មោះ នុប សុវណ្ណា)

3-ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AP-6971 (ជួលពី ឈ្មោះ នុប សុវណ្ណា)

4-ម៉ាក Rav4 ពណ៌ទឹកប្រាក់ ស្លាក លេខភ្នំពេញ 2AA-1008 (ជួលពីឈ្មោះ នុប សុវណ្ណា)

5-ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ស្លាក លេខភ្នំពេញ 2G-2872 (ជួលពីឈ្មោះ នុប សុវណ្ណា)

6-ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ស្លាក លេខភ្នំពេញ 2D-6012 (ជួលពីឈ្មោះ នុប សុវណ្ណា)

7-ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ស្លាក លេខភ្នំពេញ 2G-3519 (ជួលពីឈ្មោះ នុប សុវណ្ណា)

8-ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ស្លាក លេខភ្នំពេញ 2M-4576 (ជួលពីឈ្មោះ នុប សុវណ្ណា)

9-ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ស្លាក លេខភ្នំពេញ 2H-4067 (ជួលពីឈ្មោះ នុប សុវណ្ណា)

10-ម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2I-4644 (ជួលពីឈ្មោះ អឿន ឡោ)

11-ម៉ាកកាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2R-8669 (ជួលពីឈ្មោះ អឿន ឡោ)

12-ម៉ាក Lexus RX300 ស៊េរីឆ្នាំ ២០០០ ពណ៌ស ស្លាកលេខភ្នំពេញ 2AM- 7528 (ជួលពីឈ្មោះ អឿន ឡោ)

13-ម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៩ ពណ៌ ខៀវ ស្លាកលេខភ្នំពេញ 2J-3651 (ជួលពី ឈ្មោះ ឃុន វណ្ណធឿន)

14-ម៉ាកកាមរី ស៊េរីឆ្នាំ២០០២ ពណ៌ ទឹកមាស ស្លាកលេខភ្នំពេញ 2W-7236 (ជួលពីឈ្មោះ អុិត បូរី)

15-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2U-3814 (ជួលពីឈ្មោះ អុិច ប្រុស)

16-ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ មិន ចាំស្លាកលេខ (ជួលពីឈ្មោះ អុិច ប្រុស)

17- ម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AS-1806 (ជួលពី ឈ្មោះ ជុំ ពិសី)

18-ម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ ប្រផេះ ស្លាកលេខភ្នំពេញ 2AC-0549 (ជួលពីឈ្មោះ ឈួន បុលវិនិច្ឆ័យ)

19-ម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2J-1604 (ជួលពីឈ្មោះ ថុង វ៉ាន់ឌី)

20- ម៉ាកកាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2A-2410 (ជួលពីឈ្មោះ ឡុង ពុទ្ធិ)

21-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប៊ិច ស្លាកលេខភ្នំពេញ 2AA-9825 (ជួលពីឈ្មោះ ឌិត វ៉ាន់ថា)

22-ម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ត្រីឆ្លូញ ស្លាកលេខភ្នំពេញ 2L-6378 (ជួលពីឈ្មោះ លឹម សារូ)

23-ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 2A-3527 (ជួលពី ឈ្មោះ ស្រ៊ន់ ខេន)

24-ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AF-4930 (ជួលពី ឈ្មោះ ពុធ សាមាន)

25-ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2T-4164 (ជួលពី ឈ្មោះ សៀង ឡី)

26-ម៉ាក Lexus LX470 ស៊េរីឆ្នាំ ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2M-7998 (ជួលពីឈ្មោះ យឹម ឌី)

27-ម៉ាក Lexus LX470 ស៊េរីឆ្នាំ ២០០០ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2O-0430 (ជួលពីឈ្មោះ យឹម ឌី)

28-ម៉ាក Lexus RX300 ស៊េរីឆ្នាំ ២០០១ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2O-2303 (ជួលពីឈ្មោះ យឹម ឌី)

29-ម៉ាក Lexus RX300 ស៊េរីឆ្នាំ ២០០២ ពណ៌ស ស្លាកលេខភ្នំពេញ 2AT-1707 (ជួលពីឈ្មោះ យឹម ឌី)

30-ម៉ាក Lexus RX300 ស៊េរីឆ្នាំ ២០០៣ ពណ៌ស ស្លាកលេខភ្នំពេញ 2AS-9060 (ជួលពីឈ្មោះ យឹម ឌី)

31-ម៉ាក Lexus RX300 ស៊េរីឆ្នាំ ២០០១ ពណ៌ស ស្លាកលេខភ្នំពេញ 2AS-9050 (ជួលពីឈ្មោះ យឹម ឌី)

32-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ ២០០២ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AO-8205 (ជួលពីឈ្មោះ យឹម ឌី)

33-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AH-4531 (ជួលពីឈ្មោះ យឹម ឌី)

34-ម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខភ្នំពេញ 2AE-1157 (ជួលពីឈ្មោះ លាស់ ប៊ីហ្សីយ៉ា)

35-ម៉ាក Lexus RX300 មិនចាំស្លាក លេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

36-ម៉ាក Lexus RX300 មិនចាំស្លាក លេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

37-ម៉ាកកាមរីឆ្លាម មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

38-ម៉ាកកាមរីបាឡែនមិនចាំស្លាកលេខ(ទាក់ទងម្ចាស់ដើមមិនទាន់បាន)

39-ម៉ាកហាយឡេនឌ័រ មិនចាំស្លាក លេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

40-ម៉ាកឡង់គ្រីស័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

41-ម៉ាក Lexus LX470 មិនចាំស្លាក លេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)

42- ម៉ាកស្តារិច មិនចាំស្លាកលេខ(ទាក់ ទងម្ចាស់ដើមមិនទាន់បាន) ។

យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងនៅព្រឹកថ្ងៃពុធ ៤ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ថា សំណុំរឿងឆបោករថយន្តជាង៤០គ្រឿង ដែលមានជនសង្ស័យ៣ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នោះពេលនេះលោកព្រះរាជអាជ្ញារង សឿ ឡងឌី បានដោះលែងម្នាក់ហើយដោយចោទ ប្រកាន់តែស្ត្រី២នាក់ និងបញ្ជូនទៅចៅ ក្រមស៊ើបសួរចាត់ការបន្ត ។

តាមប្រភពពីជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង សឿ ឡងឌី ដោះលែង ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅពន្លក ភេទប្រុស អាយុ៤២ឆ្នាំ។ ចំណែកស្ត្រី២ នាក់ទៀត ទី១-ឈ្មោះ ឃាម រដ្ឋា ហៅយ៉ា អាយុ៣៥ឆ្នាំ និងទី២-ឈ្មោះ ផេង លី ហៅ ដា អាយុ៣៣ឆ្នាំ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបទល្មើសសមគំនិត ៕ ហេង សូរិយា


ចែករំលែក៖