ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន បាននាំជនសង្ស័យម្នាក់ទៅកន្លែងលក់ទូរស័ព្ទយីហោ សុភារ៉ា ខណៈដែលជនសង្ស័យមានគ្នា២នាក់ ធ្វេីសកម្មភាពលួចកាបូបលុយរួមមាន៖ លុយ២៤០០ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន២គ្រឿង ហើយគេចខ្លួនបានរយះពេល២ថ្ងៃ ពីបុរសជនជាតិចិនម្នាក់ដែលស្រវឹងជោកជាំដេកលក់នៅសំយ៉ាកផ្ទះប្រជាពលរដ្ឋនៅម្តុំផ្សារសុវណ្ណា ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយ សាលាគណនី វ៉ាន់ដា តាមផ្លូវ៤០២ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ម្ចាស់ហាងលក់ទូរស័ព្ទដៃ មានឈ្មោះ ឡេង ចាន់ថេត ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៩ អឺ២ហ្សិត ផ្លូវលេខ១១១ ភូមិ៤ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះ ឈ្មោះ កុង ប៉ាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅណ្ឋាគារ ។
ដោយឡែកជនសង្ស័យឈ្មោះ ឌី សុផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ហើយបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបានលួចកាបូបស្ពាយរបស់ ជនរងគ្រោះពេលដកលង់លក់ពិតប្រាកដមែន តែបានលុយតែ១៨០ដុល្លារ និងទូរស័ព្ទ២គ្រឿងតែប៉ុណ្ណោះ ។ ចំណែកលិខិតឆ្លងដែនបានយកទៅបោះចោលនៅគំនរសំរាមត្រង់ស្ពានអាកាសស្ទឹងមានជ័យ រីឯលុយវិញខ្លួនបានយកទៅទិញថ្នាំញៀន និងសុីចាយអស់ហេីយ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាន ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានប្រាប់អ្នកសារព័ត៌មានថា ដោយមានបុរសជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងថ្ងៃទី១៨ ខែ មេសាដោយដេីរតាមផ្លូវអស់កម្លាំងពេកក៏ឈប់សំរាកតាមសំយ៉ាកផ្ទះហេីយស្រាប់ដេកលង់លក់មិនដឹងខ្លួនរហូតម៉ោង៧ព្រឹកថ្ងៃទី១៧ ខែ មេសា ភ្ញាក់ដឹងខ្លួនទេីបដឹងថាបាត់កាបូបស្ពាយរបស់ខ្លួនក្រោយមកក៏មិនដឹងថាប្ដឹងនៅទីណារួចបានដេីរសួរគេដឹងក៏ហៅអ្នកបក់ប្រែជូនមកដាក់ពាក្យបណ្ដឹងក្រោយពីទទួលពាក្យបណ្ដឹងបុរសជនជាតិចិនក៏ធ្វេីការ ស្រាវជ្រាវតាមជំនាញ និង មេីលកាំម៉ាសុវត្ថិភាពឃេីញភិនភាគជនសង្ស័យមានអូសរទេះអេតចាយលុះដល់ម៉ោង១២និង៣០នាទីកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០១៨ កម្លាំងល្បាតប្រទះឃេីញមានការសង្ស័យ ក៏ឃាត់ខ្លួនយកមកសាកសួរ ហេីយក៏អោយជនសង្ស័យមេីលកាំម៉ារ៉ាសុវត្ថិភាពសកម្មភាពលួចកាបូបស្ពាយជនបរទេសក្រោយមកបុរសជនសង្ស័យឆ្លេីយសារភាពរូបក្នុងកាំម៉ារ៉ាសុវត្ថិភាពជារូបខ្លួនពិតប្រាកដមែនតែក្នុងកាបូបនោះមានលុយតែ១៨០ដុល្លា និង ទូរស័ព្ទ២គ្រឿងនោះទេ ក្រោយពីលួចបានហើយជនសង្ស័យ បានយកទៅចាយអស់ និង ទូរស័ព្ទយកទៅបញ្ចាំនៅម្ដុំផ្សារទួលគោក រហូតដល់ព្រឹកឡេីងនាំជនសង្ស័យទៅដែលបានបោះកាបូបស្ពាយ និង លិខិតឆ្លងដែនចោលនៅគំនរសំរាមក្រែងរកឃេីញវត្ថុតាងដែលជនសង្ស័យយកទៅបោះចោលតែរកមិនឃេីញសោះហេីយបាននាំជនសង្ស័យមកនគរបាលប៉ុស្តិ៍វិញតែម្តង ។
សំភារបាត់បងរួមមានលុយចំនួន ២៤០០ដុល្លារអាមេរិក; ទូរស័ព្ទដៃចំនួន ២គ្រឿង មួយម៉ាក I phone 6plus និងមួយទៀតម៉ាក vivo ប៉ុន្តែក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្រាវជ្រាវ រកឃើញទូរស័ព្ទមួយគ្រឿងម៉ាក I phone 6plus វិញដោយជនសង្ស័យសារភាពថាបាន យកទៅលក់ អោយហាងមួយកន្លែងមាន យីហោ សុភារ៉ា លក់ និង ជួសជុលទូរស័ព្ទ ស្ថិតនៅផ្ទះលេខ ២២២ ផ្លូវលេខ៦១៤ សង្កាត់បឹងកក២ ខណ្ឌទួលគោក ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក សួរនាំ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនវិញ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ជ្រាយពេជ្រ