ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមូលហេតុប្រពន្ធជះទឹកអាស៊ីតប្តីរបួសដល់ស្លាប់ ខណៈកំពុងដេកលក់នៅកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង បានចុះឃាត់ខ្លួនជនសង្ស័យ ដែលបានចាក់ទឹកអាស៊ីដលើរាង្ក កាយប្តីខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ពេលបញ្ជូន ទៅសង្គ្រោះបានពាក់កណ្តាលផ្លូវ ។

ការចុះឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងនៅម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា  ឆ្នាំ២០១៨ នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។

លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យជាឃាតកឈ្មោះ ពិន ជា អាយុ ៤៤ឆ្នាំ បានយកទឹកអាស៊ីដចាក់ស្រោចលើប្តីខណៈកំពុងដេក លង់លក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយអាការធ្ងន់ពេក ។

អំពើឃាតកម្មនេះ បានកើតឡើង កាល ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ ខណៈឈ្មោះ មិន នុន អាយុ៤១ឆ្នាំ ត្រូវជាប្តី កំពុងដេកលង់លក់ ស្រាប់តែ ឈ្មោះ ពិន ជា ត្រូវជាប្រពន្ធបានយកទឹកអាស៊ីត ជះលើប្តីបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក៍បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសួរនាំដើម្បីបំភ្លឺលើអំពើឃាតកម្មនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៕ វណ្ណៈ


ចែករំលែក៖