ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងមួយខ្សែបុកជាមួយរថយន្តរងរបួសម្នាក់

ចែករំលែក៖

ប៉ោយប៉ែតៈ អ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់និងរថយន្តមួយគ្រឿងរងការខូចខាតបន្ទាប់បើកឆ្លងផ្លូវ ត្រូវរថភ្លើងបុកនៅថ្ងៃសៅរ៏ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២១ ខែមសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង ៤០នាទី លើផ្លូវរថភ្លើង ត្រង់ចំណុចខាងលិចភោជនីយ៏ដ្ឋានអង្គរជាយដែន ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះម្ចាស់រថយន្តមានឈ្មោះជន សុវណ្ណាភេទប្រុសអាយុ45ឆ្នំា រងរបួសធ្ងន់មុខរបជាងឈើមកស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុ។

សមត្ថកិចបន្តថាមុនកើតហេតុមានរថយន្ត២បាំង ម៉ាកនីសាន់ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8727 បើកពីត្បូងទៅជើងឆ្លងផ្លូវរថភ្លើងមុនប្រុងប្រយត្ន័ បណ្តាលអោយរថភ្លើងបុកអូសប្រហែល50ម៉ែត្រគ្រោះថ្នាក់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចុៈពិនិត្យនៅកន្លែងកើតហេតុ។ចំណែកជនរងគ្រោះត្រូវសាច់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី ចំណែករថយន្តខូចខាតធ្ងន់ធ្ងរត្រូវសាច់ញ្ញាតិសុំសមត្ថកិច្ចយកមកជួលជុលខ្លួនឯងដើម្បីយកប្រើប្រាស់វិញ ។

សួមបញ្ជាក់ៈថាករណីរថភ្លើងបុករថយន្តនេះ ជាលើកទី2ហើយ ក្នុងខេត្តបន្ទាយមានជ័យតាំពីរថភ្លើងដំណើរការ ដោយសារតែអ្នកបើកបរយានយន្តខ្វះការប្រុងប្រយត្ន កន្លងមកអាជ្ញាធរបានធ្វើការអំពាវនាផងដែរចំពោះពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ៕ វណ្ណា

 


ចែករំលែក៖