ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់បុរសម្នាក់ករណីរំលោភបងថ្លៃនៅស្រុកបាភ្នំ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រះឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់នៅលើផ្ទះរបស់គេ ស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

មន្ត្រីនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាន រួន ហៅប៉ែន អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅឃុំបឹង ព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (រស់នៅលើផ្ទះជាមួយគ្នាដែលជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនថ្លៃនឹងគ្នា)បានរំលោភសេព សន្ថវៈទៅលើបងថ្លៃមានអាយុ៤៧ឆ្នាំជា មនុស្សមិនគ្រប់លក្ខណៈបានសម្រេច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍រដ្ឋបាលបឹងព្រះដើម្បីសាកសួរ។ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈបានសម្រេចទៅលើបងថ្លៃ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ


ចែករំលែក៖