ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រគល់កាំភ្លើងកែឆ្នៃ២ដើមជូននគរបាលប៉ុស្តិ៍រដ្ឋបាល

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ​ចំនួន២នាក់ ដែលរស់នៅក្នុងស្រុកស្វាយលើ ប្រទះឃើញកំាំភ្លើងកែច្នៃ( កាំភ្លើងឆ្នុក) ចំនួន២ដើម ខណៈនាំគ្នាទៅធ្វើស្រែចំការ រួចយកមកប្រគល់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួតស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅរក្សាទុកនៅប៉ុស្តិ៍កន្ទួត នាថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។

ប្រភពពីមន្ត្រីនគរបាលស្រុកស្វាយលើបានប្រាប់ថា ពលរដ្ឋដែលប្រទះឃើញកាំភ្លើងកែច្នៃចំនួន២ ដើមនោះមាន៖ទី១/ឈ្មោះ អ៊ុន អូន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិខ្នារក្រៅ ឃុំ កន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាប និង ទី២/ឈ្មោះ ជិត ជឿម ភេទប្រុសអាយុ ៣១ ឆ្នាំ រស់នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុក ស្វាយលើ ខេត្ត សៀមរាប ។

ប្រភពបានបន្តថា ការប្រគល់កាំភ្លើងកែច្នៃចំនួន២ដើម ដែលជាប្រភេទម៉ាក( កាំភ្លើងឆ្នុក)នោះ ដោយសារពួកគាត់បានយល់ដឹង ច្រើន នូវការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលកម្លាំងនគរបាល តែងតែបានចុះផ្សព្វផ្សាយ តាមភូមិ ឃុំ ដែលមានលក្ខណៈទាំង៩យ៉ាង និង ដើម្បីចូលរួមចំណែកក្នុង ការបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទកុំ ឱ្យមានករណីផ្សេងៗ កើតមានឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួន ៕ ប៊ុន រិទ្ធី


ចែករំលែក៖