ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនារីងូតទឹកទ្រាំមិនបានចូលទៅចាប់រំលោភតែពុំបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ឃើញនារីកំពុងចងបំពង់ងូតទឹក ទ្រាំមិនពុំបានក៏សម្រេចចិត្ដចូលទៅយកសំពត់ងូតទឹករបស់ព្រះសង្ឃទៅគ្របមុខនារីរងគ្រោះបម្រុងចាប់រំលោភ តែពុំបានសម្រេច ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០៩នាទី ត្រង់ចំណុចក្បែរពាងទឹករបស់ឈ្មោះ មៀច ម៉ុន ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកនារីរងគ្រោះឈ្មោះ អ ម.ក ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ ។ ជនសង្ស័យនិងនារីរងគ្រោះមានទីលំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្កកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានសំពត់ងូតទឹករបស់ព្រះសង្ឃ ពណ៌ស្លាទុំចំនួនមួយ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១៨ ថ្ងៃទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នារីរងគ្រោះបានទៅងូតទឹកពាងនៅខាងមុខតូបដូនជីឈ្មោះ មាច សាម៉ុន ក្នុងវត្ដពាមមង្គល ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ដោយចងបំពុងស្លៀកសារ៉ុងកៅស៊ូ ។ ក្រោយពីងូតទឹករួច នារងគ្រោះពុំទាន់ផ្លាស់សម្លៀកបំពាក់នោះទេ ដោយនៅអង្គុយដុសធ្មេញសិន ខណៈនោះ ក៏មានជនសង្ស័យឈ្មោះ ហន ហាន បានប្រទះឃើញនារីរងគ្រោះកំពុងអង្គុយដុសធ្មេញ កបានយកស្បង់របស់ព្រះសង្ឃ ដោយបត់ជាបួនផ្នត់ រួចយកទៅគ្របលើក្បាលនិងមុខនារីរងគ្រោះ ហើយយកដៃខ្ទប់មាត់និងរិត.ក ភ្លាមនោះនារីរងគ្រោះបានរើបម្រាស់ រហូតត្រូវពាងទឹកបែកអស់មួយ និងដួលទៅលើភួក បណ្ដាលឲ្យកកិតក្បាលជង្គង់ស្តាំទៅលើថ្ម រងបួសស្នាមចំនួន២កន្លែង ,ស្នាមរបួសលើមេជើងស្តាំ១កន្លែង និងហើមបបូរមាត់ស្តាំ ក្នុងហេតុការណ៍នោះផងដែរ ស្រាប់តែដូនជីឈ្មោះ មាច ម៉ុន ដែលត្រូវជាជីដូនជនរងគ្រោះបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចាប់ជើងលើកបីនារីរងគ្រោះ ភ្លាមនោះគាត់បានស្រែកឆោឡោថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យក៏បានទំលាក់នារីរងគ្រោះចុះ រួចរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើង ដូនជីនិងនារីរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោង១ ដើម្បីជួយធ្វើការចាប់ខ្លួនជនសង្ស័យយកមកអនុវត្ដតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖