ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះពីរខ្នងកន្លែងផ្សេងគ្នាថ្ងៃតែមួយនៅក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះពីរខ្នងត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងនៅពីរកន្លែងផ្សេងគ្នានៅស្រុកកំពង់ត្រឡាច និង ស្រុករលាប្អៀរ ក្នុងថ្ងៃតែមួយ ដែលហេតុការណ៍នេះបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ឆេះផ្ទះឈ្មោះ តូច ម៉ារ៉ាន់ ជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ។ ឆេះអស់ផ្ទះដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ បានឆេះអស់ ។

ដោយមានរថយន្តពន្លត់អគីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជួយបាញ់ពន្លត់ ។ ចំណែកសម្ភារៈខូចខាតមានប្រាក់ដុល្លា៥ពាន់ដុល្លារ សំលៀកបំពាក់ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត។គ្រោះអគ្គីភ័យនេះបង្កឡើយដោយការទុស្សេខ្សែភ្លើង។

ចំណែក ករណីទី២បានកើតឡើងនៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិអណ្ដូងឫស្សីឃុំស្រែថ្មីស្រុករលាប្អៀរឆេះអស់ផ្ទះមួយខ្នង របស់ស្ត្រីឈ្មោះ មួន តេង អាយុ ៦៦ឆ្នាំ ផ្ទះមានទំហំ៦គុណនិង៧ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងស្លឹកដំបូលស័ង្កសី បានរងការខូចខាតឆេះខ្ទេចទាំងស្រុង ។ សម្ភារៈខូចខាតមានប្រាក់ចំនួនខ្មែរ៧០ម៉ឺនរៀលប្រាក់ដុល្លារចំនួន៤៥០ដុល្លារមាស៣,៥ជី ស្រូវ២តោន អង្ករ១០០ គីឡូក្រាមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ឧប្បត្តិហេតុនេះ បណ្ដាលមកពីកាទុស្សេរខ្សែភ្លើងដូចគ្នានេះដែរ គឺភ្លើងឆេះតែ៣០នាទីឆេះផ្ទះអស់រលីងតែម្តងប៉ុន្តែពុំមានការជួយពន្លត់ពីរថយន្តអគ្គីភ័យរបស់ស្នងការនគរបាលខេត្តឡើយ ។ ករណីអគ្គិភ័យទាំងពីរករណីនេះ បានបង្ករឲ្យរងការខូតខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ប្រមាណជាង៨ពាន់ដុល្លារ ៕ ចន្ថា


ចែករំលែក៖