ភ្នំពេញ៖ នៅព្រឹក ថ្ងៃ ច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ រួមជាមួយ លោក ឈឹម ឌីណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ និងលោក សុក ពិសី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌ បានអញ្ជើញទទួលសម្ភារៈទេយ្យទានពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ដែលទេយ្យទានរួមមាន៖
១-អង្ករ ចំនួន ១,០០០គីឡូក្រាម
២-សម្ភារប្រើប្រាស់ផ្ទះបាយ ចំនួន ១០ចានដែកធំ
៣-ទឹកដោះគោ ចំនួន ៨០កំប៉ុង
៤-ស្ករស ចំនួន ៥០គីឡូក្រាម
៥-មី ចំនួន ២៥កេស
៦-តែ ចំនួន ៨០កញ្ចប់
៧-ទឹកត្រី ចំនួន ១២យួរ
៨-ទឹកស៊ីអ៊ីវ ចំនួន ១២យួរ
៩-ទឹកក្រូច ចំនួន ១២កេស
១០-ថវិកា ចំនួន ២,០០០,០០០រៀល
សរុបទាំងសម្ភារៈ និងថវិកាចំនួន ១២,០០០,០០០រៀល (ដប់ពីរលានរៀលគត់) ។
សម្ភារៈប្រើប្រាស់ និងថវិកា ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានទទួលនាពេលនេះ គឺជាចំណែកមួយ នៃការដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗ ផងដែរ ៕ស តារា