ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១៨នាក់ដោយអគ្គិភ័យឆេះហាង KTV នៅចិន

ចែករំលែក៖

កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា មានករណីគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំមួយបានកើតឡើង នៅក្លិប Karaoke KTV បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ និង៥នាក់រងរបួស។ កម្លាំងជួយសង្គ្រោះបានបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានការណ៍។

តាមលទ្ធផលនៃការស្រាវជ្រាវជាបឋមបង្ហាញឲ្យឃើញថា គ្រោះអគ្គិភ័យកើតឡើងដោយសារតែមានមនុស្សដុតបំផ្លាញ។ ពេលនេះប៉ូលិសកំពុងបន្តបើកការស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ពាក់ព័ន្ធករណីនេះ។

គួរបញ្ជាក់ថា ក្លិប Bar-KTV ដែលរងការឆាបឆេះនោះ ស្ថិតនៅខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាពេលរំលងអធ្រាត ឈានចូលថ្ងៃអង្គារ ដោយបានផ្តាច់ជីវិតមនុស្សសរុប១៨នាក់ និងរបួស៥នាក់ផ្សេងទៀត។

អគ្គិភ័យបានរលត់ទៅវិញនៅរយៈពេលជាង២០នាទីបន្ទាប់ ប៉ុន្តែជាអកុសលមនុស្ស១៨នាក់បានស្លាប់ និង៥នាក់រងរបួសដែលភាគច្រើនជាភ្ញៀវ និងខ្លះទៀតជាអ្នកបម្រើការងារនៅក្នុងទីកន្លែងកម្សាន្តនោះ៕ ម៉ែវ សាធី


ចែករំលែក៖