ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បុរសជនជាតិចិនដៃដល់ដែលបង្កហិង្សាទៅលើនារីម្នាក់ នៅហាងខាង រ៉ាអូខេមួយកន្លែង នៅក្នុងបរិវេណផ្សារបឹងត្របែកផ្លាហ្សា មិនទាន់ចេញមកដោះ ស្រាយនៅឡើយទេ ពាក់ព័ន្ធទៅនឹងករណីបុរសជនជាតិចិន រូបនេះ ដែលគេស្គាល់ថា ជាមិត្តភក្តិរបស់ថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GUAN ដែលមានទីតាំង នៅក្នុងបរិវេណផ្សារបឹងត្របែកផ្លាហ្សា ដែលបាន ប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់នោះ រហូត មកដល់ល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៨ នេះ រូបគេនៅមិនទាន់ ចេញមុខមកធ្វើការដោះស្រាយបញ្ចប់នៅឡើយទេ ។ នារីរង គ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃឲ្យជួយរកយុត្តិធ៌មដល់រូបនាងជា បន្តទៀតផងដែរ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៨ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ មានបុរសជនជាតិចិនម្នាក់ដែលគេ ដឹងថា ត្រូវជាមិត្តភក្តិរបស់ លោកថៅកែ ហាង ខារ៉ាអូខេយីហោ QI HAO GONG GUAN ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណផ្សារ បឹងត្របែកផ្លាហ្សា បានប្រើអំពើហិង្សា វាយទាត់ធាក់ទៅលើនារីម្នាក់។
ក្រោយពេលកើតហេតុភ្លាមៗ បុរស ជនជាតិចិនជាជនដៃដល់នោះក៏យល់ព្រម សងថ្លៃជំងឺចិត្ត ទៅលើរូបនារីរងគ្រោះដើម្បី បញ្ចប់រឿងដែរ តែនាងមិនព្រមទទួលយក ឡើយ ដោយនាងទារសំណងរហូតទៅដល់៥ពាន់ដុល្លារ តែមិនព្រមព្រៀងគ្នា ទើបនារីរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹងនៅ នគរបាលប៉ុស្តិ៍បឹងត្របែកតែម្តង ។ នារី រងគ្រោះត្រូវគេស្គាល់ថាឈ្មោះ ហ្វី ុហ្វុី ជាតារា សម្ដែងផងដែរ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា ក្រោយពីនារីរង គ្រោះមកដាក់ពាក្យ បណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងត្របែករួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានឲ្យភាគីទាំងពីរមកដោះស្រាយគ្នាម្តងទៀតនៅវេលាម៉ោង២រសៀល ថ្ងៃ ទី២៤ខែមេសា ។
រហូតមកដល់ម៉ោងកំណត់គេបានឃើញ មានតែវត្តមានរបស់នារីរងគ្រោះតែម្នាក់ ប៉ុណ្ណោះមកកាន់នគរបាលប៉ុស្តិ៍បឹងត្របែក ចំណែកបុរសជនជាតិចិនជាជនដៃដល់ មិនបានមកតាមកាលកំណត់ឡើយ ដោយ ប្រាប់ថា (រូបគេជាប់រវល់) ហើយនាងក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃឲ្យជួយរកយុត្តិធ៌មដល់រូបនាងបន្តទៀត ៕ សហការី