ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ប្តឹង​ឧកញ៉ា​ ៖​ ឧកញ៉ា​នង​ សាវុធ​ ជាប់​ពាក់ព័ន្ធ​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ ពី​ឧកញ៉ា​តាំង​ ផេង​ប៉ោ

ចែករំលែក៖

ភ្នំពេញ​៖ ឧកញ៉ា​នង​ សាវុធ​ ប្រធាន​ក្រុមហ៊ុន​សុវណ្ណ​ វឌ្ឍនៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​រហូត​មក​ទល់​ពេលនេះ​ ពុំ​ទាន់​ឃើញ​ចាកចេញ​ពី​តុលាការ​នៅ​ឡើយទេ​ ។

មន្រ្ដី​តុលាការ​ បង្ហើប​ឱ្យ​ដឹង​ថា​ ការ​សាកសួរ​ឧកញ៉ា​នង​ សាវុធ​ នេះ​ គឺ​ ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​តាំង​ ផេង​ប៉ោ​ ប្រធាន​ក្រុមហ៊ុន​កញ្ចក់​និង​ថ្នាំលាប​គ្រប់​ប្រភេទ​ ដែល​ប្តឹង​ឧកញ៉ា​នង​ សាវុធ​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ជិត​៨០ម៉ឺន​ដុល្លារ​អាមេរិក​ ៕ ចេស្តា


ចែករំលែក៖