ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញដីឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិរាប់សិបហិកតា សង្ស័យត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដីព្រៃជារបស់រដ្ឋច្រើន ហិកតា ត្រូវបានឈ្មួញធ្វើការសកម្មភាពឈូសឆាយ ដោយពុំមានច្បាប់អនុញ្ញាត ដែលក្នុងករណីនេះ ធ្វើឲ្យមហាជនមាន ការសង្ស័យថា ប្រហែលជាលោកអភិបាល ស្រុកប្រាសាទបល្ល័ង្ក និងលោកនាយ សង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្ក បានត្រូវរ៉ូវគ្នាហើយឬ? បានជាបើកដៃឲ្យ ឈ្មួញ ឈូសឆាយដីព្រៃដោយមិនខ្លាច ញញើតច្បាប់យ៉ាងនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដី ព្រៃដែលមានការឈូសឆាយនេះ គឺជាដី គម្របព្រៃរបស់រដ្ឋ តែត្រូវបានឈ្មួញឃុបឃិតជាមួយនាយសង្កាត់ព្រៃឈើប្រាសាទបល័ង្ល និងអាជ្ញាធរស្រុក អសមត្ថភាព ក្នុងការគ្រប់គ្រង ទើបមានការខ្វះចន្លោះ ធ្វើឲ្យឈ្មួញឈ្មោះម៉េង លៀប ឆ្លៀតឱកាសជួលឲ្យប្រជាពលរដ្ឋកាប់ឆ្ការព្រៃធំក៏ត្រូវ បានសមត្ថកិច្ចចុះទៅផ្អាកម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ ។ លុះមកដល់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ ក៏មានការនាំគ្រឿងចក្រមកឈូសឆាយម្តងទៀត ដោយពុំមាន ច្បាប់អនុញ្ញាតនោះឡើយ ។ ក្រោយពីបែក ការណ៍ដល់សមត្ថកិច្ច លោក ម៉េង លៀប ដែលជាម្ចាស់ដីបានបញ្ជាឲ្យដកគ្រឿង ចក្រពីស្ថិតនៅចំណុចត្រាំក្ដារភូមិដងអន្ទាក់ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំវិញ។

សកម្មភាពនៃការឈូសឆាយដីព្រៃរបស់រដ្ឋនេះបាននិងកំពុងតែឈូសឆាយប្រមាណ ៤០ហិកតា ស្ថិតនៅចំណុច ត្រាំក្ដារភូមិដងអន្ទាក់ឃុំសាលាវិស័យ ។ ក្រោយបានផ្តល់ ព័ត៌មានជូនដល់សមត្ថកិច្ចជំនាញមេព្រៃ អស់លោកមេព្រៃចុះទៅ កន្លែងទីតាំងដីព្រៃ ឈូសឆាយ ហើយបែរជារាយកាណ៍មក ថាអត់ឃើញទីតាំង ឈូសឆាយដីព្រៃពល រដ្ឋទេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យថា មេព្រៃបានឃុបឃិតជា មួយឈ្មួញ។

តាមការឲ្យដឹងថាពីប្រភពដដែលបាន ឲ្យដឹងថា ឈ្មោះ ម៉េង លៀប ជាឈ្មួញដីដែលចូលចិត្តធ្វើនំអត់ម្សៅមានទីលំនៅភ្នំពេញ បានមកកើបលាភសំណាងពីខេត្ត កំពង់ធំ ដោយការឈូសឆាយយកដីរបស់ រដ្ឋធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្នុងនោះគឺមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងមេព្រៃអស់ ហើយ ទើបពុំមានចំណាត់ការក្នុងការ បង្រ្កាប និងទប់ស្កាត់នោះឡើយ ។ ចំណែក លោក ភោគ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឆ្លើយប្រាប់តាម ទូរស័ព្ទថា បើលោកអ្នកសារព័ត៌មាន ចង់ផ្សាយក៏ផ្សាយទៅ ខ្ញុំមិនឈឺក្បាលវិល មុខនោះទេ ចាំខ្ញុំធ្វើលិខិតតាមក្រោយ ។

លោក វណ្ណៈផានិត អភិបាលស្រុក ប្រាសាទបល្ល័ង្ក បានប្រាប់តាមទូរស័ព្ទថា ដីដែលកំពុងតែឈូសឆាយរបស់រដ្ឋនេះ គឺពិតជាពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ទាំងការសុំច្បាប់ឈូសទាំង ការទិញលក់ នឹងការឈូសផ្លូវចូល ។ ដូច្នេះ លោកនិងឲ្យជំនាញចុះពិនិត្យឲ្យបានល្អិតល្អន់ ហើយនិងដកហូតមកវិញ បើពិនិត្យ​ឃើញថាជាដីប៉ះពាល់របស់រដ្ឋ ៕ ប៊ុន រិទ្ធី


ចែករំលែក៖