ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវឆ្កែខាំរបួសដេរ២១ថ្នេរ ម្ចាស់សត្វឆ្កែមិនទទួលខុស ត្រូវឪពុកក្មេងរងគ្រោះប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ត្រូវឆ្កែអ្នកជិតខាងខាំឲ្យរបួសដេរ២១ថ្នេរ ហើយម្ចាស់ឆ្កែមិនទទួលខុសត្រូវ ឪពុកក្មេងរងគ្រោះមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ចំណុចក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ក្មេងប្រុសរងគ្រោះ ឈ្មោះសេង ចិត្រា អាយុ១១ឆ្នាំ មុខរបរសិស្សថ្នាក់ទី៤ នៅសាលាបឋមសិក្សាកុលាបទី១ ។

បុរសជាឪពុកឈ្មោះ សំ សារុន អាយុ៣៤ឆ្នាំ មុនរបររត់រ៉ឺម៉កកង់បី អ្នកទាំង២ស្នាក់នៅភូមិកើតហេតុខាងលើ ។

ចំណែកបុរសជាម្ចាស់សត្វឆ្កែមានឈ្មោះសួន ពិសិដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមកើតហេតុជាមួយគ្នា។

ឪពុកក្មេងរងគ្រោះបានអះអាងថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុរងគ្រោះបានដើរចេញពីផ្ទះដោយដើរតាមផ្លូវគោលបំណងទៅទិញផ្លែស្វាយហូប ខណៈកំពុងដើរចេញពីផ្ទះបានបន្តិចនោះ ស្រាប់តែសត្វឆ្កែរបស់ឈ្មោះសួន ពិសិដ្ឋ បានខាំចំកំភួនជើងកូនគាត់ពីក្រោយ ហើយគាត់បានទៅជួបម្ចាស់សត្វឆ្កែដើម្បីឲ្យជួយចេញថ្លៃថ្នាំពេទ្យ ដោយសត្វឆ្កែនោះខាំឲ្យរងរបួសរហូត២១ថ្នេរ ហើយតំលៃក្នុងមួយថ្នេរ១ម៉ុឺនរៀល តែម្ចាស់សត្វឆ្កែខាងលើមិនទទួលខុសត្រូវ ទើបនៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមេសា គាត់បានមកដាក់ពាកបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឲ្យម្ចាស់សត្វឆ្កែជួយចេញថ្លៃថ្នាំព្យាបាល ៕ អរុណរះ


ចែករំលែក៖