ខេត្តសៀមរាប ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា រណ្តៅដីមានជម្រៅជិតដល់ក្បាលប្រ៉ែត របស់ឈ្មោះចែ ហ្កិច មិនគោរពកិច្ចសន្យា របស់មន្ទីរ៉ែ និងថាមពល ខេត្តសៀមរាប និងបន្តកាយរៀងរាល់ថ្ងៃ យ៉ាងក្រអឺតក្រទម ដោយមិនញញើតអ្វីទាំងអស់។
ឈ្មួញម្នាក់ឈ្មោះ ហ្គិច ពិតជាមានអំណាចខ្លាំងជាង លោកមាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តសៀមរាប ព្រោះរណ្ដៅដី ដែលគាត់ប្រើគ្រឿងចក្រអិចស្ការ កាយលក់នោះ មានជម្រៅជ្រៅ មើលឃើញឡានដឹកដីឡឹមៗប៉ុនក្រចកដៃ។
ទីតាំងរណ្តៅក្បាលជិតដល់ប្រ៉ែតរបស់ឈ្មោះ ចែហ្កិច ស្ថិតនៅក្នុង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដោយថៅកែឈ្មោះខាងលើ ប្រើអំណាចយ៉ាងធំធេង បានបំពានច្បាប់របស់មន្ទីរ៉ែ និងថាមពល លោកប្រធានមន្ទីរ យ៉ាងច្បាស់ក្រឡែត។ ដោយហេតុថាចែ ហ្កិច ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពកាយដីក្តាំងពីមុនចូលឆ្នាំមកម្លេះ។ គេសង្ស័យប្រធាមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ឃុបឃិតគ្នាជាមួយឈ្មួញរូបនេះ ទើបចែហ្គិច មិនរាងចាលបែបនេះ។
លោកមាស ជូរ៉ានី ប្រធានមន្ទីរ៉ែ និង ថាមពលខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានថា ថៅកែ ឈ្មោះខាងលើ កំពុងល្មើសនោះ លោកបានឲ្យធ្វើកិច្ចសន្យា បញ្ឈប់ម្តងរួចមកហើយកាលមុនចូលឆ្នាំមក តែបុគ្គលរូបនេះនៅតែបន្ត លោក និងចាត់កូនចៅចុះទៅពិនិត្យឃើញដូច្នោះមែនលោក និងចាត់ការតាម វិធីច្បាប់ ព្រោះថៅកែបើកអាជីវកម្ម ជីកយកអាចម៍ដីលក់ លោកបានធ្វើច្បាប់កំណត់ឲ្យត្រឹមត្រូវហើយ លើសពីការណែនាំរបស់មន្ទីរលោក និងដាក់កម្លាំចុះចាប់ភ្លាម។
មជ្ឍដ្ឋាននានាបានលើកឡើងថា ចំណាត់ការរបស់មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប ហាក់គ្មានប្រសិទ្ធិភាព ចំពោះឈ្មួញនានា ឬអាចជាឡេះក្នុងការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ៕ ហេង នរិន្ទ្រ