ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការបណ្តុះ បណ្តាល ជំនាញដល់មន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នេះមានការគាំទ្រពី បណ្ដាប្រទេសចំនួន៤ ក្នុងនោះរួមាន៖ ទី១- សាធារណរដ្ឋកូរ៉េ ,ទី២-សហព័ន្ធរុស្ស៊ី ,ទី៣-ឥណ្ឌា និងទី៤- ចិន ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តម សេនីយ៍ ប៉ោ ភក្តិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីតម្រូវការផ្សេងៗ រួមទាំងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងអង្គភាព។
នៅក្នុងកិច្ចពិភាក្សានេះដែរ គឺបានផ្តោតទៅលើការបណ្តុះបណ្តាលជំនាញដល់ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះរួមមាន ការគ្រប់គ្រងសណ្តាប់ ធ្នាប់សាធារណៈ ,ការគ្រប់គ្រងវិស័យទេស ចរណ៍ , កំណែទម្រង់រដ្ឋបាលសាធារណៈ វិស័យសន្តិសុខ(ជំនាញសន្តិសុខ បច្ចេក វិទ្យា បច្ចេកវិទ្យាព័ត៌មាន), បណ្តុះបណ្តាល ធនធានមនុស្ស ,ការបណ្តុះបណ្តាលទូទៅ(មានរយៈពេលវែង និងខ្លី) និងការបណ្តុះបណ្តាលលើជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បី បង្កើន និងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិឲ្យកាន់តែល្អប្រសើរឡើង និងមាន ជំនាញជាក់លាក់ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។
ឆ្លៀតឱកាសនោះផងដែរ នាយឧត្តម សេនីយ៍ ប៉ោ ភក្តិ បានគូសបញ្ជាក់ថា ការ បណ្តុះបណ្តាលលើជំនាញទាំងអស់នេះ មានការគាំទ្រ និងផ្តល់ឲ្យដោយប្រទេស ចំនួន៤ គឺសាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី ឥណ្ឌា និងចិន ។ នេះបើយោងតាមការចេញ ផ្សាយរបស់ក្រសួងមហាផ្ទៃ ៕ ហេង សូរិយា