ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដែលស្ថានីយនេះមានសមត្ថភាពបូមទឹកបាន៦ ម៉ែត្រគូប ក្នុង១វិនាទីដើម្បីរំដោះទឹកចេញពី៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យខណ្ឌសែនសុខ ខណ្ឌទួលគោកនិងខណ្ឌមានជ័យ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃពុធ៣រោច ខែពិសាខ ឆ្នាំចសំរិទ្ធិ ព.ស២៥៦២ ត្រូវនិងថ្ងៃ០២ ខែឧសភា ឆ្នាំ២០១៨ថា ដើម្បីកាត់បន្ថយទឹកជន់លិចនៅតំបន់បឹងទំពុន និង តំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងសាងសង់បន្ថែម ស្ថានីយបូមទឹកបឹង ទំពុនដែលមានសមត្ថភាពបូមទឹកបន្ថែមចំនួន ៦ ម៉ែត្រគូបក្នុង១វិនាទី ។
លោកបន្តថា ក្រោយពី សាងសង់ រួចស្ថានីយនេះ នឹងមានសមត្ថភាពបូមទឹកសរុបចំនួន១៦ម៉ែត្រគូបក្នុង១ វិនាទី ដោយទទួលទឹកពី៤ខណ្ឌគឺខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង ខណ្ឌមាន ជ័យ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការសាង សង់បន្ថែមស្ថានីយបូមទឹកបឹងទំពុននេះ យើង មិន ទាន់ធ្វើពិធីបើកការដ្ឋានជាផ្លូវការនូវឡើយទេ ដោយ គ្រោងនឹងធ្វើពិធីបើកការដ្ឋាននៅ ក្នុង ខែឧសភានេះ ។ ស្ថានីយបូមទឹកបឹងទំពុន គឺជា ជំនួយរបស់ជប៉ុន មានម៉ូទ័របូមទឹកចំនួន៥គ្រឿង រួចហើយតែ ដោយស្ថានីយចាស់នេះ មាន សភាព ចាស់ ទ្រុឌទ្រោមរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលឡើងវិញរួមនិងការសាងសង់ បន្ថែមស្ថានីយបូមទឹកបឹងទំពុនថ្មីមួយទៀតផង ដែរ ។
ស្ថានីយថ្មីនេះបើតាមគម្រោងយើង នឹង សាងសង់ដោយ បំពាក់ម៉ូទ័រចំនួន៤គ្រឿង ប៉ុន្តែជាជំហានដំបូងយើងស្ថាបនាដោយបំពាក់ម៉ូទ័រ ចំនួន២គ្រឿងសិន ៕ សំរិត