ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងត្រូវកម្លាំនគបាលក្រុងឃាត់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យុ២នាក់ ជាបន្តបន្ទាបរួមនឹងវត្តុតាងថ្នាំញៀនកាលពី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១មានឈ្មោះ យែម ឈៀង ភេទប្រុស អាយុ៣២ឆ្មាំ ស្នាក់នៅភូមិកើតហេតុ ចំណែកជនសង្ស័យទី២ មានឈ្មោះ រស់ ឆៃលាង ភេទ ប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨កម្លាំងរបស់លោកបានឃាតខ្លួនជនសង្ស័យម្នាក់ឈ្មោះយែម ឈៀង ភេទប្រុស អាយុ ៣២ ឆ្នាំស្នាក៉នៅភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ជាមុខសញ្ញាជួញដូរថ្នាំញៀន យោងតាមចំឡើយសួរនាំនៅ ម៉ោង ១៦ និង ៤៥ នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ កំលាំងជំនាញនៃអ ធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តឃាត់ខ្លួនជនសង្ស័យជួញដូថ្នាំញៀនម្នាក់ទៀត នៅចំណុចភូមិអូជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជនសង្សយ័មាន ឈ្មោះ រស់ ឆៃលាង ភេទប្រុស អាយុ ២៧ ឆ្នាំស្នាក៉នៅភូមិប៉ោប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជយ័។

កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន២០ កូនថង់តូចដាក់ក្នុងខោខាបូយ, ទូរសព្ទ័ ណូគា ចុចពិល១គ្រឿពណ៌ខ្មៅ។

លោកបន្តថា:ក្រោយពីការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រព្រឹតដូចពាក្យចោទប្រកាន់របស់សមត្ថកិច្ចមែន។

ក្រោយពីសាកសួរជនសង្ស័យទាំងពីរនាក់ និងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ វណ្ណា


ចែករំលែក៖