ខេត្តមណ្ឌលគិរី៖ រថយន្តឡង់គ្រីស័រកែ្នឆ្នៃមួយគ្រឿងដឹកឈើសន្លឹកចំនួន១៧សន្លឹក បម្រុងឆ្ពោះទៅវៀតណាម ត្រូវបានកម្លាំងនគរបាល ដែលរួមមានវរៈកាពារព្រំដែន៦២១កម្លាំងរបស់ស្នងការទទួលបន្ទុកព្រំដែន កម្លាំងរបស់អធិការដ្ឋានស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាល ព្រមទាំងអាវុធហត្ថខេត្តមណ្ឌលគិរីបង្ក្រាបបានភ្លាមៗ។
ការបង្ក្រាបនេះ ធ្វើឡើង ចំណុចក្រោយផ្ទះពលរដ្ឋក្នុងភូមិស្នែង ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ឈានចូលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ។
ក្រោយការឃាត់បានរថយន្តដឹកឈើភ្លាមៗគេឃើញវត្តមានលោកសុិន វណ្ណរិន សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា និងប្អូនប្រុសអតីតអភិបាលស្រុកកែវសីមា ចេញមុខចរចាជាមួយសមត្ថកិច្ចដើម្បីរំដោះយន្តនោះដែរ តែមិនត្រូវរ៉ូវគ្នានោះទេ ៕ ជីវ័ន្ត