ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្ទាក់បោកបក់ដើមឈើរលំទៅលើដំបូលព្រះវិហារមួយកន្លែងនៅបន្ទាត់ព្រំដែន ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្លៀងមួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់បាក់ដើមឈើដ៏ធំមួយដើមរលំសង្កត់លើព្រះវិហារវត្តសុវណ្ណគីរីបរិពទ្ធ័ ហៅវត្តភូមិឡុំ។

ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិឡុំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

តាមប្រភពបានឲ្យដឹងថាបណ្ដាលឲ្យខូចខាតដំបូលព្រះវិហារ និងសម្ភារៈនៅក្នុងវិហារមួយចំនួនធំ ។

ព្រះចៅអធិការវត្តព្រះនាម រាម ហាន ព្រះជន្ម៥៧ព្រះវស្សា បានមានសង្ឃដីកាថា ការខូចខាតដោយខ្យល់កន្រ្ទាក់បោកបាក់ដើមឈើទៅលើវិហាររួមមានដំបូលព្រះវិហារមួយចំហៀង ស្មើរសង្ក័សីចំនួន៤០សន្លឹក ។ ព្រមទាំងខូចខាតដំបូលសាលាឆាន់ និងក្លោងទ្វារវត្ត ក៏បាក់ដួលរលំបាក់រួមទាំងសម្ភារៈនៅក្នុងវិហារមួយចំនួនធំទៀត ។

ព្រះអង្គបានមានសង្ឃដីការទៀតថា នៅយប់ដ៍ដែលមានភ្លៀងនិងខ្យល់កន្រ្ទាក់បោកបក់បណ្ដាលឲ្យបាក់ដើមឈើមកលើវិហារ ហើយព្រះអង្គក៏មានការភិតភ័យយ៉ាងខ្លាំងដោយសារតែដើមឈើនៅក្នុងវត្តបានដួលរលំជាបន្ដរបន្ទាប់រហូតទៅ៤ទៅ៥ដើម ។

ហើយក្នុងនាមព្រះអង្គជាចៅអធិការវត្តសុវណ្ណគីរីបរិពទ្ធ័ហៅវត្តភូមិឡុំក៏សូមអំពាវនាវដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មេត្តាជួយចាប់មគ្គផលតាមកម្លាំងសទ្ធជ្រះថ្លារៀងខ្លួនដើម្បីបានព្រះអង្គ យកមកកសាងដំបូលព្រះវិហារដំបូលសាលាឆាន់ និងក្លោងទ្វារដែលរងខូចខាតដោយសារខ្យល់កន្រ្ទាក់នេះផង ។

វត្តសុវណ្ណគិរីបរិព័ទ្ធហៅវត្តភូមិឡុំ ជាវត្តជាប់បន្ទាត់ព្រំដែនកម្ពុជា វៀតណាម ហើយជាវត្តកម្របង្កើតបានផងដែរ នៅតាមបន្ទាត់ព្រំដែននេះ។

ហេតុដូចនេះ សូមសម្តេចទ្រង់ ឯកឧត្តម លោកឧញ៉ា លោក លោកស្រី អ្នកនាង កញា ពុទ្ធបរិស័ទ និងសប្បុរសជននានាមេត្តាមានសទ្ធាជ្រះថ្លាផង។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះក៏ នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ស្ទើរទូទាំងប្រទេស ជាពិសេសសូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់នេះ ពិសេសបណ្តាខេត្តនៅទិសពាយ័ព្យនិងឦសាន្ត ៕ ជីវន្ត


ចែករំលែក៖