ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៥នាក់ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ ត្រូវបានត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីធ្វើតេស្តទឹកនោមពួកគេរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ក្នុងសង្កាត់គោកឃ្លាង, សង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ ទី១ ឈ្មោះស៊ា វិសុទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់(ឃាត់នៅសង្កាត់គោកឃ្លាង), ទី២ ឈ្មោះ ផន សៅគុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា, ទី៣ ឈ្មោះសាត វុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(ទាំង២នាក់ឃាត់នៅសង្កាត់អូរបែកកហអម), ទី៤ ឈ្មោះអុក ស៊ីណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតស្នាក់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី៥ឈ្មោះយឿន ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ (ប្រពន្ធ អុក ស៊ីណារ៉ា ឃាត់នៅសង្កាត់ភ្នំពេញថ្មី)។

សមត្ថកិច្ចប្រាប់ថា មុននិងឃាត់ខ្លួជនសង្ស័យទាំង៥នាក់ខាងលើ គឺកម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ហើយបានឃើញពួកគេដើរតាមផ្លូវមានការសង្ស័យបានឃាត់យកសាកសួរ និងធ្វើតេសក្នុងទឹកនោមដើម្បីរកសារធាតុញៀនជាលទ្ធផលក្រោយពីពិនិត្យហើយឃើញមានសារធាតុញៀនទាំងអស់សមត្ថកិច្វក៏ឃាត់ខ្លួនតែម្តង។

បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖