ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ទំនប់អាងទឹកអូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ៦៥ភាគរយហើយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា​បានបញ្ជាក់ថា ទំនប់អាងទឹកអូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ៦៥ភាគរយហើយ ។

ប្រភពបន្តថា ការដ្ឋានសាងសង់ឡើងវិញ ទំនប់អាងទឹក អូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នសម្រេចការងារបានប្រមាណ ៦៥% ហើយ ។

ទំនប់អាងទឹក អូរស្វាយ គឺជាប្រព័ន្ធធារាសាស្ត្រថ្មីមួយទៀត ដែលត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកឱ្យការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងទឹកដីនៃខេត្តព្រះវិហារ ។ ការសាងសង់ឡើងវិញនេះ មានទំហំការងារ ៖ ការងារទំនប់ដី ប្រវែង ២.០០០ ម, សំណង់បង្ហៀរ ប្រវែង ៦១ ម ចំនួន ០១ កន្លែង និងសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។

នៅពេលសាងសង់ឡើងវិញរួច ទំនប់អាងទឹក អូរស្វាយ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ៥២០ ហិកតា ស្រូវប្រាំង ២០ ហិកតា និងដំណាំរួមផ្សំ ១០ ហិកតា ៕


ចែករំលែក៖