ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដកតំណែងមន្ត្រីយោធាជាច្រើនរូប

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ប្រធានាធិបតី ពូទីន បានចុះហត្ថលេខាដកតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះមានមន្ត្រីសន្តិសុខក្នុងក្រសួងមហាផ្ទៃ និងគណៈកម្មការស្រាវជ្រាវរុស្ស៊ី ព្រមទាំងចៅក្រមពីររូបផងដែរ។

តាមច្បាប់ ដកហូតតំណែងរបស់លោក ពូទីន កាលពីថ្ងៃទី៣ ខែឧសភា អ្នកដែលត្រូវបានដកហូតតំណែងរួមមាន ចៅក្រមសាធារណរដ្ឋ Udmurtia លោក Sergei Panov ចៅក្រមខេត្ត Tula លោក Aleksandr Kozlov ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវតំបន់ Perm លោក Olga Zabbarova និងប្រធានក្រុមស្រាវជ្រាវខេត្ត Ryazan លោក Vladimir Makhleidt ។ ក្រៅពីនេះនៅមានមន្ត្រីយោធាជាច្រើនរូបទៀត ត្រូវបានដកហូតតំណែងផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលដកហូតតំណែងនោះ គឺជាការរុះរើមន្ត្រីចាស់ៗដែលមានអាយុចាប់ពី៦០ឡើង ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៅក្នុងជួរដឹកនាំ។

កន្លងមក លោក ពូទីន បានដកតំណែងមន្ត្រីយោធាជាច្រើនរូប ដែលមិនសកម្ម នៅក្នុងការដឹកនាំកងទ័ពប្រកបដោយប្រសិទ្ធភាព។ ការដកតំណែងនេះជាលើកទីមួយហើយ ក្រោយលោក ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីជាបន្តទៀត៕ ម៉ែវ សាធី


ចែករំលែក៖