ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កកង់បីឡាំប៉ាតា(ឥណ្ឌា)បើកបុករះម៉ូតូ២គ្រឿង និងជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បង្កឲ្យស្ត្រី២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់បានរងរបួសរលាត់ខ្លួនប្រាណ ក្រោយពីត្រូវបុរសម្នាក់បើករ៉ឺម៉កកង់បីឡាំប៉ាតាមួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុករះម៉ូតូ២គ្រឿងដែលជិះដោយស្ត្រី២នាក់រងគ្រោះខាងលើ រួចហើយរ៉ឺម៉កមិនទាន់អស់ល្បឿនបានទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខួចខាតទ្វារមួយចំហៀងថែមទៀត ទើបរ៉ឺម៉កទៅមុខលែងរួច ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខងលើនេះ បានឡើងកាលពីរវេលាម៉ោង១២និង២០នាទី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ឋិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរ៉ឺម៉កឡាំប្រតា មួយគ្រឿងពណ៌លឿងបើកបរក្បុងល្បឿនលឿនលុះដល់ចំណុចកើតហេតុ ក៏បានទាន់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ1CF-9158 ដែលធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅស្របទិសគ្នាបណ្ដាលឲ្យម្ចាស់ម៉ញតូរងរបួសស្រាល ប៉ុន្ដែរ៉ឺម៉កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូម៉ាក ឃ្លីក ពណ៌ស មួយគ្រឿងទៀតបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសជើងទាំងសងខាង ហើយក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋទៀតបណ្ដាលឲ្យរងការខូចខាតរ៉ឺម៉កផ្នែកខាងមុខ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋានខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុក៏បានសម្រួលជាមួយម្ចាស់ម៉ូតូម៉ាក Nex ចំនួន៤០ដុល្លារ ហើយបានវាស់វែងយករ៉ឺម៉កនិង ម៉ូតូម៉ាកឃ្លីក និង ម្ចាស់ផ្ទះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបន្ដ ៕ ភារ៉ា ដង្កោ


ចែករំលែក៖