ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យក្រុមហ៊ុន តាន់ ម៉េង (TAN MENG) នាំចូលទំនិញ ប្រភេទអេឡិចត្រូនិក គេចពន្ធឬ បង់ពន្ធមិនគ្រប់ ខណៈចែកចាយលើទីផ្សារតម្លៃទាបបំផុតខុសពីក្រុមហ៊ុននាំចូលបង់ពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងតិចមានម៉ាកសញ្ញាផលិតផលចំនួន៨មុខ នៃប្រភេទអេឡិចត្រូនិក ត្រូវបានក្រុមហ៊ុន តាន់ ម៉េង (TAN MENG)នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា មានដូចជាម៉ាកសញ្ញាផលិតផល BERALA,Wintec, ECO, City, MILLTec មានចំនួន2ប្រភេទ, Mebote, Denyo ជាដើម។ ប៉ុន្តែគាត់មានឱកាសលក់ ចែកចាយលើទីផ្សារក្នុងតម្លៃទាប ខណះក្រុមហ៊ុនខ្លះមានផលិតផលស្រដៀងនេះ គុណភាពល្អ មិនអាចលក់តម្លៃកម្រិតនោះបាន ដោយសារពួកគេនាំចូលបង់ពន្ធស្របច្បាប់។ ចំណុចនេះគេដាក់ភាពសង្ស័យថា៖ ក្រុមហ៊ុន តាន់ ម៉េង (TAN MENG)នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា ប្រភេទអេឡិចត្រូនិក គេចពន្ធឬ បង់ពន្ធមិនគ្រប់ នៃចេតនាប្រកួតប្រជែងទីផ្សារពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់…?

នេះជាមូលហេតុធ្វើឲ្យក្រុមហ៊ុនផ្សេងដ៏ច្រើនទៀតតម្រូវឲ្យសមត្ថកិច្ចមាត់ច្រក ទាំងច្រកអន្តរជាតិ ច្រកទ្វេភាគី ទូទាំងរាជធានី-ខេត្ត ពិនិត្យលើម៉ាកសញ្ញាផលិតផលចំនួន៨ មុខប្រភេទអេឡិចត្រូនិក ត្រូវបានក្រុមហ៊ុន តាន់ ម៉េង (TAN MENG)នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា មានដូចជាម៉ាកសញ្ញាផលិតផល BERALA,Wintec, ECO, City, MILLTec មានចំនួន2ប្រភេទ, Mebote, Denyo ជាដើម បានបង់ពន្ធពិតប្រាកដឬទេ.? បើក្រុមហ៊ុនមួយនេះនាំចូលបង់ពន្ធគ្រប់ចំនួនតាមឯកសារប្រតិវេទន៍គយ គេទទួលស្គាល់ថា៖ ក្រុមហ៊ុន តាន់ ម៉េង (TAN MENG)មិនអាចលក់ក្នុងកម្រិតទាបបែបនេះបានទេ។

ជាក់ស្តែងគេបានលើកជាហេតុផលថា៖ ដូចជាផលិតផលអេឡិចត្រូនិកម៉ាក ingco ទើបនិងនាំចូលថ្មីក្រោយគេ ហើយមានប្រភពដើមពីរោងចក្រប្រទេសចិន គឺក្រុមហ៊ុន តាន់ ម៉េង (TAN MENG)នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា ដាក់តម្លៃទាបបំផុត និងពុំធ្លាប់មានពីមុនមក ធ្វើឲ្យអ្នកនាំចូលបង់ពន្ធពិតប្រាកដងឿយឆ្ងល់ និងសង្ស័យថា៖ ក្រុមហ៊ុននាំចូលផលិតផលនេះគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប ហើយបង់មិនគ្រប់ថែមទៀតក៏អាចថាបាន..?

ពួកគេលើកនូវហេតុផលជាក់ស្តែងថា៖ ក្រុមហ៊ុនផ្សេងៗលក់ផលិតផលingco តម្លៃស្របទីផ្សារ តាមស្តង់ដារនាំចូលបង់ពន្ធជូនរដ្ឋ តែក្រុមហ៊ុន តាន់ ម៉េង TAN MENG វិញលក់ចែកចាយទាបជាងពី២៥ភាគរយ ទៅជិត៤៥ភាគរយ ខណះក្រុមហ៊ុននេះនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប ហើយបង់ពន្ធមិនគ្រប់ជាដើម។

តម្លៃលក់ទាបបំផុតនេះត្រូវបានគេសិក្សាពីទីផ្សារឲ្យដឹងថា៖ ក្រុមហ៊ុននាំចូលបង់ពន្ធត្រឹមត្រូវបានលក់ចែកចាយនូវផលិតផលingco ម៉ាកម៉ូទ័រស្វានប្រើថ្មសាក Linlong 12V តម្លៃមិនទាន់ចុះភាគរយ ក្នុងតម្លៃ៦៩ដុល្លារ ដោយឡែក ក្រុមហ៊ុន តាន់ ម៉េង TAN MENG លក់តម្លៃ៥២ដុល្លារ។ តម្លៃចុះភាគរយនៅត្រឹមតម្លៃ៤៦,៩២ដុល្លារ តែសម្រាប់ក្រុមហ៊ុន តាន់ ម៉េង TAN MENG វិញលក់ចុះភាគរយចុងក្រោយត្រឹម៣៦,៩២ដុល្លារ និងចុងក្រោយបង្អស់អ្នកនាំចូលបង់ពន្ធពិតប្រាកដលក់តម្លៃ ៣០ដុល្លារ បែជាក្រុមហ៊ុន តាន់ ម៉េង TAN MENG លក់តែ១៧ដុល្លារ។ ករណីខ្លះទៀតអ្នកនាំចូលបង់ពន្ធពិតប្រាកដផលិតម៉ាកម៉ូទ័រកាត់កែងឈើ ឬកាត់អាលុយ មីញ៉ូម កម្លាំង១៤០០W ត្រឹមតែតម្លៃ១២៣ដុល្លារ តែក្រុមហ៊ុន តាន់ ម៉េង TAN MENG លក់តែ៧៩ដុល្លារ។ ចុងក្រោយគេបញ្ចុះតម្លៃលក់៨៣,៤ដុល្លារ ហើយក្រុមហ៊ុន តាន់ ម៉េង TAN MENG មកលក់ត្រឹមតែតម្លៃ៥៦ដុល្លារប៉ុណ្ណោះ។

យ៉ាងហោចណាស់ក៏មានម៉ាកផលិតផលរបស់ingco ចំនួន២០មុខ ត្រូវបានខាងក្រុមហ៊ុន តាន់ ម៉េង TAN MENG លក់ក្នុងតម្លៃទាបបំផុត តាមរយះ ការរកស៊ីប្រកួតប្រជែងទីផ្សារពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ គឺក្រុមហ៊ុននេះនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប ហើយបង់ពន្ធមិនគ្រប់ទៀតផង ។

ការលក់តម្លៃទាបបែបនេះពិតជាតម្រូវសេចក្តីត្រូវការរបស់អតិថិជន ប៉ុន្តែអ្នកនាំចូលបង់ពន្ធពិតប្រាកដ មិនអាចលក់ក្នុងតម្លៃនេះបាន ហើយក៏ប្រឈមបាត់បង់អតិថិជន ខណះគេត្រូវផលិតផលតម្លៃទាបពីក្រុមហ៊ុននេះនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប ហើយបង់ពន្ធមិនគ្រប់ដូចជាក្រុមហ៊ុន តាន់ ម៉េង TAN MENGជាដើម។

គេកំពុងដាក់ភាពសង្ស័យថាតើ សមត្ថកិច្ចមាត់ច្រក ទាំងច្រកអន្តរជាតិ ច្រកទ្វេភាគី ទូទាំងរាជធានី-ខេត្ត ពិសេសគយតែម្តងមានករណីពាក់ព័ន្ធអំពើពុករលួយជាមួយក្រុមហ៊ុន តាន់ ម៉េង TAN MENG ដោយលក្ខណះបែបណា បានធ្វើឲ្យទំនិញទាំងនេះគេចពន្ធ យកមកចែកចាយនៅទីផ្សារកម្ពុជាតម្លៃទាប និងធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធនាំចូល ហើយអ្នករកស៊ីរបស់ក្រុមហ៊ុននាំចូលបង់ពន្ធមិនអាចដំណើរការលក់តម្លៃដូច អ្នកនាំចូលគេចពន្ធ..?

គួររំលឹកថា៖ ក្រុមហ៊ុន តាន់ ម៉េង TAN MENG មានអាស័យដ្ឋាន៖ ផ្ទះលេខ៤៨ ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

ម្យ៉ាងទៀត ដោយផលិតផលដែលនាំចូលរបស់ក្រុមហ៊ុនតាន់ ម៉េង TAN MENG លក់តម្លៃ ជាធម្មតា ។ ដូច្នេះតាមអ្នកជំនាញខាងប៉ាន់ប្រមាណតម្លៃទំនិញបានសន្និដ្ឋានថា តម្លៃផលិតផលក្រុមហ៊ុនតាន់ ម៉េង TAN MENG ដែលដាក់លក់នេះ មានតែទំនិញមិនបង់ពន្ធនាំចូលទើបអាចចរាចរណ៍លើទីផ្សារ លក់តម្លៃទាបយ៉ាងដូច្នេះ ?

ពាណិជ្ជករមួយចំនួនធំកំពុងរំជើបរំជួលនិងឆ្ងល់ពីក្រុមហ៊ុនមួយនេះ និងធ្វើការវាយតម្លៃថា ការលក់តម្លៃទាប គ្មានប្រក្រតីបែបនេះ ពិតជាទំនិញនាំចូលគេចពន្ធតែម្តង ។ បញ្ហានេះ ពួកគាត់ក៏សង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាពិសេសខាងសមត្ថកិច្ចគយតែម្តង នឹងចាត់វិធានការចុះត្រួតពិនិត្យទៅលើទីតាំងស្តុកទំនិញទាំងនេះជាក់ជាមិនខាន ។

គួររំឭកថា កន្លងទៅលោក ភេ សុមុនី្ន ប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏ដូច ជាក្រុមគយចល័តជាដើមបានចុះបង្ក្រាបឆែកឆេរទីតាំងស្តុកទំនិញគេចពន្ធជាញឹកញាប់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលពន្ធជូនរដ្ឋ ។ ប៉ុន្តែនៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ អង្គភាពនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ថាតើឃ្លាំងក្រុមហ៊ុន តាន់ ម៉េង TAN MENG ស្តុកទំនិញផលិតផលម៉ាក ingcoនាំចូលបង់ពន្ធឬអត់ ខណៈគ្មានលេខទូរស័ព្ទ។ ដោយឡែកតំណាងក្រុមហ៊ុន តាន់ ម៉េង TAN MENG អង្គភាពនគរវត្ត មិនអាចសុំការ បំភ្លឺបានទេ ជុំវិញករណីលក់ចែកចាយផលិតផលខាងលើនេះ ក្នុងតម្លៃទាបថាតើគាត់បាន បង់ពន្ធពិតប្រាកដ ដូចក្រុមហ៊ុនដទៃទៀត ឬក៏គាត់នាំចូលគេចពន្ធ ទើបលក់នៅលើទីផ្សារ តម្លៃទាបបែបនេះ នៅរសៀលថ្ងៃដដែលនេះ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែបុគ្គលិកម្នាក់ អាចជាតំណាងឲ្យផ្នែកលក់ ពាក់ព័ន្ធនឹងតម្លៃដ៏ទាបនេះ គាត់មិនអាចធ្វើការបរិយាយបានទេ ដោយគាត់គ្រាន់តែនិយាយយ៉ាងខ្លីថា រឿងតម្លៃទាំងអស់នេះ មានតែមេរបស់ខ្ញុំប៉ុណ្ណោះ ទើបគាត់ដឹងថាត្រូវធ្វើបែបណានោះ? ៕ សុខខេមរា


ចែករំលែក៖