ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់គោក្របី២ក្បាលងាប់កណ្ដាលស្រែ សំណាងមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់សត្វខណះដែលប្រទះសត្វគោ និងក្របី២ក្បាលត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗនៅកណ្ដាលវាលស្រែ បន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំង នៅ ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទីរសៀល ស្ថិតក្នុងភូមិស្វាយ និងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៏ខេត្តស្វាយរៀងសំណាងមិនមានមនុស្សរងគ្រោះថ្នាក់។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថាចំពោះម្ចាស់សត្វគោដែលមានឈ្មោះទេព ផល្លាហៅ(គា)ភេទប្រុអាយុ៦៤ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៏ និងម្ចាស់សត្វក្របីមានឈ្មោះប៉ែន យ៉ុង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិកររស់នៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍។

ប្រភពបន្តថា ចំណែកឯមនុស្ស និងផ្ទះអ្នកភូមិមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ និងខូចខាតដួលរលំអ្វីនោះទេ។

បើតាមម្ខាស់សត្វគោបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុមានភ្លៀងខ្យល់យ៉ាងខ្លាំងធ្វើឲ្យគាត់ និងក្រុមគ្រួសារព្រមទាំងអ្នកភូមិនាំគ្នាប្រញាប់ប្រញាលរត់ជ្រកក្រោមផ្ទះគ្រប់ៗគ្នា បន្ទាប់ពីលឹសូររន្ទះបាញ់ប្រ៉ាវ។

ក្រោយមកប្រមាណជិតមួយម៉ោង មេឃក៏រាំងភ្លៀង ខណៈនោះស្រាប់តែមានក្មេងៗរត់មកប្រាប់គាត់ថា គោត្រូវរន្ទះបាញ់ងាប់នៅឯវាលស្រែ ទើបគាត់ប្រញាប់ប្រញាលរត់ទៅមើល និងយកគោលើកមកផ្ទះវិញទាំងការសោកស្ដាយបំផុត ៕ យឹម សុថាន


ចែករំលែក៖