ព័ត៌មានទាន់ហេតុការណ៍៖

មេស្នាក់ការបរិស្ថានរដែនជំរកសត្វព្រៃប្រចាំនៅចំណុចអូងាវត្រូវថ្នាំសណ្ដំឈ្មួញដឹកឈើដេកលក់យ៉ាងស្កប់ស្កល

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកស៊ងសុផល មេស្នាក់ការបរិស្ថានរដែនជំរកសត្វព្រៃប្រចាំនៅចំណុចអូងាវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បើកដៃអោយមានការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡងជារាងរាល់យប់ ដោយគ្មានការទប់ស្កាត់នោះឡើយ ផ្ទូយទៅវិញមេស្នាក់ការបរិស្ថានរូបនេះគិតយកតែទាលុយពីប្រជាពលរដ្នដាក់ហោប៉ៅ ជាថ្នូរទៅនិងការដោះលែងការដឹកបទល្មើស។

ដោយសារតែគ្មានការបង្រ្កាប់របស់បរិស្ថាននេះហើយ ទើបជាក់ស្ដែងកាលពីថ្ងៃទី ៧ខែឧសភា ឆ្នាំ២០១៨លោក អួង ម៉ាលី អធិការរដ្ឋាននគរបាលស្រុកសណ្ដាន់ចាប់បានគោយន្តកន្ត្រៃមួយគ្រឿងរួចហើយប្រគល់ទៅអោយ មេស្នាក់ការបរិស្ថានរដែនជំរកសត្វព្រៃនេះតែម្ដង ។

ចំណែកលោកស៊ង សុផល វិញបានឆ្លើយប្រាប់តាមទូរស័ព្ទ ថា មិនងាយបង្ក្រាបបានទេព្រោះអីកំលាំងរបស់លោកមានគ្នាតិចពេក ។ ប្រជាពលរដ្ធ បន្តរថា ផ្លូវដែលដឹកផលអនុផលចេញពីព្រៃឡុង់មក គឺមានតែផ្លូវមួយទេបុកមកចំកន្លែងបរិស្ថានហ្នឹងតែម្ដង ចំណុចនេះបើគ្មានការទប់ស្កាត់ទេ មន្រ្ដីបរិស្ថាន និងលេងហើយជាពិសេស ព្រៃឡុង់ព្រៃអង់តែន រលាយអស់តែម្ដង ប្រជាពលរដ្ធសូមសំណូមពរ ទៅឯកឧត្តមសាយ សំអាល់ រដ្ធមន្ត្រីក្រសួងបរិស្ថាន នឹងឯកឧត្តម វេង សុខុនរដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ជួយចាត់វិធានការ មកលើមន្ត្រីគ្រាប់រល្ពៅ របៀបនេះផង៕ ប៊ុន រិទ្ធី


ចែករំលែក៖